• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគ្រាសអឺរ៉ុបនិងរដ្ឋាភិបាលវៀតណាមរួមដៃគ្នាកែទម្រង់បែបបទរដ្ឋបាល


 លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជាប្រធាន ក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាលថ្លែងនៅសន្និសីទ។ (រូបថត៖ VOV5)
 

នាព្រឹក​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ សន្និសីទសន្ទនាជាមួយបណ្ដាសហគ្រាសអឺរ៉ុប នៅវៀតណាម បានប្រព្រឹត្ត​ទៅនៅ​ទីក្រុង​ហាណូយ ក្រោមអធិបតីភាពរបស់ លោករដ្ឋមន្រ្តី Mai Tien Dung ប្រធានខុទ្ទកាល័យរដ្ឋាភិបាល និងជា​ប្រធាន​ ក្រុមប្រឹក្សាពិគ្រោះយោបល់កំណែទម្រង់បែបបទរដ្ឋបាលរបស់នាយករដ្ឋ មន្រ្តីរដ្ឋាភិបាល និង​លោក Nicolas Audier ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំនៅវៀតណាម (EuroCham)។ ក្រោមប្រធានបទ “ការ​កែទម្រង់​បែប បទរដ្ឋបាល៖ កូនសោរគន្លឹះដើម្បីអនុវត្តកិច្ចព្រមព្រៀង EVFTA ប្រកប ដោយជោគជ័យ” សន្និសីទនេះ ​បានពិភាក្សាអំពីផែនការកែទម្រង់បែបបទ រដ្ឋបាលនៅមុនពេលដែលកិច្ចព្រមព្រៀង EVFTA ចូលជាធរមាន​ជាផ្លូវការ ចាប់ពីថ្ងៃទី១ សីហា ខាងមុខនេះ។
 
ថ្លែងមតិនៅ​សន្និសីទ លោកប្រធាន EuroCham Nicolas Audier បាន លើកត្រដែត​នូវ​សក្ដានុពល​សេដ្ឋកិច្ច របស់​វៀត​ណាមយ៉ាងដូច្នេះថា៖
“វៀតណាម​កំពុងមានឱកាសមាសដើម្បីទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ក៏ដូចជាទាក់ទាញទុន FDI ពីបណ្ដា​សហគ្រាសអឺរ៉ុបដែល កំពុងស្វែងរកទីផ្សារដែលមានលក្ខណៈបើកចំហ ប្រកួតប្រជែងនិងស្និទ្ធ ស្នាលជា​មួយសហគ្រាស”។
 
សម្ដែងក្ដី​សង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាអនាគត លោករដ្ឋមន្រ្តី Mai Tien Dung បានឲ្យដឹង​ថា៖ “ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំក្រោយរយៈពេល៣០ឆ្នាំបង្កើត ទំនាក់ទំនងការទូតមក ការ​ដាក់​​ឲ្យដំណើរការកិច្ចព្រមព្រៀង EVFTA និង EVIPA នឹងបង្កើតឡើងក្របខ័ណ្ឌប្រកបដោយស្ថិរភាព យូរ​អង្វែង​ ក្នុងគោល ដៅពង្រីកជាអតិបរមានូវសក្ដានុពលសហប្រតិបត្តិការទ្វេភាគី នាំទំនាក់ ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម​ វិនិយោគមានការអភិវឌ្ឍដោយសក្តិសមនឹង ទំនាក់ទំនងភាពជាដៃ​គូ​សហប្រតិ​បត្តិការគ្រប់​ជ្រុងជ្រោយ​ រវាងវៀតណាម និង EU”៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top