• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំលេចធ្លោក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខរបស់វៀតណាម

សម័យប្រជុំថ្ងៃទី ១៩ ខែមេសា ដែលជាកិច្ចប្រជុំសំខាន់បំផុតក្នុងខែមេសា ដែល វៀតណាម ធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខដោយប្រធានបទស្ដីពី “ ការបង្កើនកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយបណ្ដាអង្គការក្នុងតំបន់ សំដៅជំរុញការកសាងទំនុកទុកចិត្ត និងកិច្ចសន្ទនាក្នុងការទប់ស្កាត់ និងដោះស្រាយជម្លោះ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc ដែលទទួលបានជោគជ័យដ៏ធំធេង ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ផងដែរ។
 

សម័យប្រជុំក្នុងខែប្រធានក្រុមប្រឹក្សាសន្តិសុខក្រោមការដឹកនាំរបស់វៀតណាម (រូបថត៖ TTXVN)


លោក ឯកអគ្គរដ្ឋទូត Anouparb Vongnorkeo ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ឡាវប្រចាំនៅអង្គការសហប្រជាជាតិបានវាយតម្លៃថា វៀតណាមកាន់តែដើរតួនាទីដ៏សំខាន់ៗ នៅក្នុងអង្គការសហប្រជាជាតិ ជាពិសេសក្នុងក្រុមប្រឹក្សាសន្តិសុខ។ លោកបានចាត់ទុកថា នេះគឺជាលើកទី ២ ហើយ ដែលវៀតណាមទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃអង្គការនេះ។ ដូច្នេះហើយ រាល់បញ្ហា ដែលវៀតណាមបានលើកយកមកពិភាក្សានៅថ្ងៃទី ១៩ ខែមេសា គឺមានលក្ខណៈជ្រាលជ្រៅ និងមានសារៈសំខាន់ ដោយបានឆ្ពោះទៅរកការជំរុញកិច្ចសហប្រតិបត្តិការក្នុងអង្គការសហប្រជាជាតិនិយាយរួម  ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាពិសេសគឺក្រុមប្រឹក្សាសន្តិសុខជាមួយអង្គការក្នុងតំបន់និងអនុតំបន់។

លោកឯកអគ្គរដ្ឋទូត Olof Skoog ប្រធានស្ថានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅអង្កការសហប្រជាជាតិ និងលោកស្រី Fatima Kyari Mohammed ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍នៃសហភាពអាហ្រ្វិក (AU )ក៏បានវាយតម្លៃខ្ពស់ចំពោះសម័យពិភាក្សាដ៏សំខាន់នេះ ក្រោមការដឹកនាំរបស់វៀតណាមផងដែរ។

ចំណែកឯលោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ បណ្តាប្រទេសទាំងក្នុងនិងក្រៅក្រុមប្រឹក្សាសន្តិសុខដែលបានចូលរួមព្រឹត្តិការណ៍លេចធ្លោស្តីពីកិច្ចសហប្រតិបត្តិការក្នុងតំបន់កាលពីថ្ងៃទី ១៩ ខែមេសាគឺសុទ្ធតែបានវាយតម្លៃខ្ពស់ថា វៀតណាមបានត្រៀមរៀបចំយ៉ាងល្អប្រសើរទាំងខាងខ្លឹមសារ និងភស្តុភារ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការដឹកនាំសម័យប្រជុំរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ផងដែរ។

នាថ្ងៃដដែល អគ្គលេខាធិការអង្កការសហប្រជាជាតិ លោក Antonio Guterres និងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលោក Volkan Bozkir បានទទួលជួបឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ដោយបានវាយតម្លៃខ្ពស់ចំពោះសម័យប្រជុំនេះ ក្រោមការដឹកនាំរបស់វៀតណាមផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top