ពង្រីកប្រពៃណីទំនាក់ទំនងវៀតណាម - ចិន ស្ថាប័នកាសែតទាំងពីរភាគីតែងតែសហការ ជួយគ្នាទៅវិញទៅមក ដើម្បីរួមអនុវត្តសម្រេចភារកិច្ចព័ត៌មានល្អ ផ្សព្វផ្សាយព័ត៌មានដែលបក្សរដ្ឋទាំងពីរបានប្រគល់ជូន។ តាំងពិព័រណ៍ “វៀតណាមស្រស់ស្អាត ចិនស្រស់ស្អាត” ជាសក្ខីភាពសម្រាប់សហប្រតិបត្តិការមានប្រសិទ្ធភាពរវាងកាសែតរូបភាពវៀតណាម និងកាសែតរូបភាពចិន។ (សុន្ទរកថារបស់លោកអគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម(TTXVN) ង្វៀនហ្វាយយឿង Nguyen Hoai Duong) ក្នុងពិធីបើកតាំងពិព័រណ៍)។ |
តាំងពិព័រណ៍ ជាសកម្មភាពរួមចំណែកបំពេញចំណងមិត្តភាពប្រពៃណី កាន់តែស៊ីជម្រៅបន្ថែមទំនាក់ទំនងដៃគូ សហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់វិស័យរវាងប្រទេសទាំងពីរ និងរួមចំណែកសកម្មក្នុងការងារជម្រុញសន្តិភាព ស្ថេរភាព សហប្រតិបត្តិការ អភិវឌ្ឍន៍នៃតំបន់ និងពិភពលោក។
តាំងពិព័រណ៍ រូបថតបានចែកចេញខ្លឹមសារចំនួនប្រាំ ៖ “រម្មណីយដ្ឋានធ្វើដំណើរជាមួយពេលវេលា” “វប្បធម៌ស្រស់ត្រកាល បញ្ចេញរស្មីភ្លឺផ្លេក” “រូបរាងសម័យទំនើបឆ្លងកាន់ទៅសម័យថ្មី” “ចំណងមិត្តភាពចិន - វៀតណាមយូរលង់ រឹងមាំ” “ផ្លូវជំនួញសូត្ររុងរឿង ប្រដេញតាមសុបិនអនាគត”។
គណៈកម្មការរៀបចំជឿជាក់ថាតាំងពិព័រណ៍ “វៀតណាមស្រស់ស្អាត ចិនស្រស់ស្អាត” នឹងទាក់ទាញការយកចិត្តទុកដាក់ ពីសំណាក់មហាជន រួមចំណែកជម្រុញជាងនេះទៅទៀតពីការយល់ដឹង រវាងប្រជាជនទាំងពីរប្រទេស កាន់តែស៊ីជម្រៅបន្ថែមទំនាក់ទំនង សហប្រតិបត្តិការ យុទ្ធសាស្រ្តគ្រប់វិស័យ រវាងប្រទេសទាំងពីរ ជម្រុញសន្តិភាព ស្ថេរភាព សហការនិងអភិវឌ្ឍន៍ នៃតំបន់និងពិភពលោក។
ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា តាំងពិព័រណ៍រូបថត៖ “វៀតណាមស្រស់ស្អាត ចិនស្រស់ស្អាត” បានបើកនៅសារមន្ទីរហូជីមិញ (លេខ១៩ ង៉ុកហា - Ngoc Ha ហាណូយ)។ រូបថត៖ ខាញឡុង រាប់ពីឆ្វេងទៅខាងស្តាំ៖ លោកស្រី Chenshi អគ្គនិពន្ធនាយករងនៃនាយកដ្ឋានបោះពុម្ពចុះផ្សាយភាសាបរទេសចិន លោក Hong Xiao Yong ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាម លោក Guo Wei Min អនុប្រធានទទួលបន្ទុកការយាល័យកាសែត រដ្ឋលេខាធិការដ្ឋានចិន លោកង្វៀនហ្វាយយឿង (Nguyen Hoai Duong) អគ្គនាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកង្វៀនថាំង (Nguyen Thang) អគ្គនិពន្ធនាយកកាសែតរូបភាពវៀតណាម លោកវូម៉ាញហា (Vu Manh Ha) នាយកសារមន្ទីរហូជីមិញ កាត់ខ្សែបូបើកសម្ពោធបើកតាំងពិព័រណ៍។ រូបថត៖ វៀតគៀង ខាញ់ឡុង លោក Guo Wei Min អនុប្រធានទទួលបន្ទុកការិយាល័យកាសែតរដ្ឋលេខាធិការដ្ឋានចិន ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកតាំងពិព័រណ៍។ រូបថត៖ ខាញ់ឡុង លោកង្វៀនហ្វាយយឿង (Nguyen Hoai Duong) នាយករងទីភ្នាក់ងារសារព័ត៌មានវៀតណាម ថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកតាំងពិព័រណ៍។ រូបថត៖ ខាញ់ឡុង លោក ង្វៀនថាំង (Nguyen Thang) អគ្គនិពន្ធនាយកកាសែតរូបភាពវៀតណាម តំណាងអង្គភាពសហការអនុវត្តឧទ្ទេសនាម ចំពោះគណៈប្រតិភូអញ្ជើញមកទស្សនាតាំងពិព័រណ៍។ រូបថត៖ ខាញ់ឡុង គណៈប្រតិភូអញ្ជើញមកទស្សនាតាំងពិព័រណ៍។ រូបថត៖ កុងដាត គណៈប្រតិភូចិន ចូលចិត្តផ្ទាំងរូបថតទេសភាពស្អាតៗ អំពីទឹកដីវៀតណាម។ រូបថត៖ ខាញ់ឡុង តាំងពិព័រណ៍ទាក់ទាញភ្ញៀវក្នុងនិងក្រៅប្រទេស អញ្ជើញមកទស្សនាយ៉ាងកុះករ។ រូបថត៖ កុងដាត។ ផ្ទាំងរូបថតបង្ហាញពីកេរដំណែលពិភពលោកឈូងសមុទ្រហាឡុង (Ha Long) របស់កាសែតរូបភាពវៀតណាម ទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ភ្ញៀវទស្សនាអន្តរជាតិ។ រូបថត៖ កុងដាត តាំងពិព័រណ៍ក៏ជាទីកន្លែងទាក់ទាញមិត្តនិស្សិតវៀតណាម និងនិស្សិតចិនដែលកំពុងសិក្សានៅវៀតណាម ក៏អញ្ជើញមកទស្សនាតាំងពិព័រណ៍។ រូបថត៖ ខាញ់ឡុង មិត្តនិស្សិតផ្នែកខាងភាសាចិន (មហាវិទ្យាល័យម៉ើ - Mo ហាណូយ) ស្វែងយល់ពីកាសែតរូបភាពវៀតណាម និងកាសែតរូបភាពចិន ដែលបានតាំងបង្ហាញនិងជូនដោយឥតគិតថ្លៃនៅតាំងពិព័រណ៍នេះ។ រូបថត៖ ខាញ់ឡុង មិត្តនិស្សិតផ្នែកភាសាចិន (មហាវិទ្យាល័យម៉ើ - Mo ហាណូយ) ថតរូបអនុស្សាវរីយ៍នៅក្នុងតាំងពិព័រណ៍។ រូបថត៖ ខាញ់ឡុង |
ទស្សនាតាំងពិព័រណ៍ ទស្សនិកជនបានគយគន់ផ្ទាល់នូវសម្រស់ស្រស់ស្អាតសម្បូរបែបពីទេសភាពព្រៃភ្នំដ៏អស្ចារ្យ ព្រៃភ្នំមនោរម្យ នៃឈូងសមុទ្រហាឡុង (Ha Long) ញ៉ាត្រាង (Nha Tran) ស្លាកស្នាមបុរាណនៃរាជវាំងហ្វេ សិវក្ខេត្តមីសើន (My Son) និងរលកទន្លេហ្វាងហា (Hoang Ha) ភ្នំទន្លេហ្វេឡឹម (Hue Lam)...។ល។ សម្រស់រូបភាពល្វាសល្វន់ស្រទន់នៃខ្នងភ្នំប្រផេះចិន ជាមួយភាពទន់ភ្លន់នៃអាវយ៉ាយ (Ao Dai) វៀតណាម ទំនុកអង់អាចនៃបទភ្លេងរាជវាំងវៀតណាម ឬឈុតល្ខោនចិន ក៏ទាក់ទាញការយកចិត្តទុកដាក់នៃទស្សនិជននៅក្នុងតាំងពិព័រណ៍៕
ចិននិងវៀតណាម ជាប្រទេសទាំងពីរដែលមានភ្នំជាប់ភ្នំ ទន្លេជាប់ទន្លេ។ ប៉ុន្មានឆ្នាំថ្មីៗនេះ បក្ស រដ្ឋចិននិងវៀតណាម បានរក្សាដំណើរបំពេញទស្សនកិច្ចជាន់ខ្ពស់ រៀបចំពិធីរួមប្រាស្រ័យលើវិស័យវប្បធម៌ ទេសចរណ៍ អបរំ...។ល។ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ (ថ្លែងសុន្ទរកថា របស់លោកអនុប្រធានទទួលបន្ទុកការិយាល័យកាសែតរដ្ឋលេខាធិការដ្ឋានចិន Guo Wei Min នៅពិធីបើកតាំងពិព័រណ៍)។ |
ស្នាដៃរូបថតមួយចំនួនបានតាំងបង្ហាញនៅក្នុងតាំងពិព័រណ៍ “វៀតណាមស្រស់ស្អាត - ចិនស្រស់ស្អាត”៖ ស្រែកាំជណ្តើរនៅមូកាងចាយ (Mu Cang Chai) ខេត្តអៀនបាយ (Yen Bai) វៀតណាមស្រស់ស្អាតដោយមានជាន់ស្រទាប់ៗ នៃស្រូវសន្ទូង ពណ៌លឿង បៃតងលាយចម្រុះគ្នា។ ហាណូយ - រដ្ឋធានីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជាមជ្ឈមណ្ឌលនយោបាយវប្បធម៌ ទូទាំងប្រទេស។ ជាមួយកម្រាស់ ប្រវត្តិសាស្រ្តចំណាស់ ទេសភាពសម្បូរបែប រម្មណីយដ្ឋាននៅគ្រប់ទិសទី ហាណូយសក្តិសមនឹងឈ្មោះ៖ “ទឹកដីអរិយធម៌ពាន់ឆ្នាំ”។ ទីក្រុងហូជិមិញ ទីក្រុងធំបំផុតរបស់វៀតណាម ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្តបច្ចេកទេស ទេសចរណ៍និងពាណិជ្ជកម្មអន្តរជាតិ របស់ទូទាំងប្រទេស។ វិហារតីនិញ (Tay Ninh) នៃសមាគមសាសនាកៅដាយ (Cao Dai) ស្ថិតនៅទីក្រុងតីនិញ (Tay Ninh) វៀតណាម ដោយមានរចនាបទស្ថាបត្យកម្មចម្រុះរវាង លោកខាងលិចនិងខាងកើត។ នៅទ្វារធំនៃវិហារ មានប្រាង្គទាំងពីរ បានសាង តាមបែបដូចវិហារលោកខាងលិច ជាមួយស្ថាបត្យកម្មដំបូលកោង របៀងដំបូលកោង និងគ្រឿងលម្អខាងក្នុង ក៏មានលក្ខណៈលាយ ចម្រុះស្ថាបត្យកម្មលោកខាងលិចដែរ។ ទីសក្ការបូជាឌិញស (Dinh So) ចំណុះភូមិសាស្រ្តភូមស (So) ឃុំកុងហ្វ័រ (Cong Hoa) ស្រុកក្វឹកអ្វាយ (Quoc Oai) ហាណូយ ដែលមានប្រវត្តិជាង៣៥០ឆ្នាំ។ ទីសក្ការបូជាឌិញស (Dinh So) មានផ្ទៃដីប្រហែល១១០០ម៉ែត្រការេ ខាងក្រោយគឺភ្នំអណ្តើក ខាងមុខគឺព្រែកដាយ (Day) ស្ថាបត្យកម្មបានសាងតាមបែបរបៀងវែងទាំងពីរតភ្ជាប់ ល្វែងមុខ ល្វែងកណ្តាល ល្វែងខាងក្រោយ ជាបែបគំរូសម្រាប់ស្ថាបត្យកម្មបុរាណ។ បទភ្លេងរាជវាំងហ្វេ បង្កើតឡើងនៅសម័យរាជការហូ (Ho) នៅវៀតណាម ជាប្រភេទតន្ត្រីរបស់រាជវាំង បានចាត់ទុកជាប្រភេទតន្រ្តីវៀតណាមសុទ្ធសាធ។ ឆ្នាំ២០០៣ បទភ្លេងរាជវាំងហ្វេ បានអង្គការ UNESCO ទទួលស្គាល់ជាវណ្ណកម្មដ៏ប្រណិតនៃកេរដំណែលវប្បធម៌អរូបី និងស្នងបន្តដោយសម្តី របស់មនុស្សជាតិ។ ដាណាំង (Da Nang) ជាទីក្រុងកំពង់ផែនៅភាគកណ្តាល និងជាទីក្រុងធំទីបីរបស់វៀតណាម។ ចាប់ពីថ្ងៃទី៦ ដល់១១ ខែវិច្ឆិការ ឆ្នាំ២០១៧ សន្និសីទកំពូល APEC នឹងបានរបៀបចំនៅទីនេះ។ ទីក្រុងហ្វេជាទីក្រុងចំណុះខេត្តធឿធៀនហ្វេ (Thua Thien Hue) វៀតណាម។ រាជវាំងហ្វេ ជារាជធានីរបស់រាជការង្វៀន (Nguyen) ក្នុងអំឡុង១៤៣ឆ្នាំ ចាប់ពីឆ្នាំ១៨០២ ដល់ឆ្នាំ១៩៤៥។ ឆ្នាំ១៩៩៣ ប្រជុំកេរដំណែលទីក្រុងបុរាណហ្វេ បានអង្គការ UNESCO ទទួលស្គាល់ជាកេរដំណែលវប្បធម៌ពិភពលោក។ អគារ Bitexco ទីក្រុងហូជីមិញយកអារម្មណ៍ច្នៃផ្តោតទៅលើរូបរាងផ្កាឈូកបម្រុងនឹងរីក បានចាត់ទុកជានិមិត្តរូបសម្រាប់ថាមវន្តរបស់ទីក្រុងនេះ។ ជនបទថ្មីរបស់វៀតណាម។ កសិកម្មមានតួនាទីសំខាន់នៅវៀតណាម។ សព្វថ្ងៃ វៀតណាមកំពុងបង្ហើយដំណើរការកសាងជនបទថ្មី តាមទិសដៅសម័យទំនើប។ យកប្រធានបទ គឺការពារប្រភេទបក្សីកម្ររបស់ពិភពលោក “កុកករក្រហម” ល្ខោនរបាំ “Duge” របស់ចិនលើកកម្ពស់ស្មារតី ស្រឡាញ់សន្តិភាពនៃមនុស្ស និងធម្មជាតិ ហើយមានរហសនាមថា ល្ខោនរបាំទេពបក្សីឍាមរានៃលោកខាងកើត"។ ទីក្រុង shanghai ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ចិន ក៏ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុល្បីឈ្មោះលើសកលលោក ជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានទម្រង់ប្រជាជននិងផ្ទៃដីច្រើនបំផុតលើពិភពលោក។ តំបន់រម្មណីយដ្ឋានធម្មជាតិ Wulingyuan ស្ថិតនៅទីក្រុង Zhangjiajie ខេត្តហ៊ូណាន ប្រទេសចិន។ ទេសភាពពិសេសបំផុត នៃ Wulingyuan គឺសសរថ្មខ្សាច់និងកំពូលស្រួចជាង៣០០០ដើម ភាគច្រើនមានកម្ពស់ជាង២០០ម៉ែត្រ កម្រឃើញលើលោក។ ឆ្នាំ១៩៩២ តំបន់រម្មណីយដ្ឋាន Wulingyuan បានអង្គការ UNESCO ទទួលស្គាល់ជាកេរដំណែលធម្មជាតិពិភពលោក។ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ ស្ពាន Beipanjiang តភ្ជាប់ផ្លូវល្បឿនលឿនពី Bijie shi រហូតទៅដល់ Zhuhuan (ចិន) ចាប់ផ្តើមដំណើរការ តភ្ជាប់ closure។ នេះជាស្ពានខ្ពស់បំផុតលើពិភពលោក ដែលមានកម្ពស់ ៥៦៩,៦៦ម៉ែត្រ បើប្រៀបនឹងកម្រិតទឹកទន្លេ។ ក្បាច់គុនចិន ផ្តោតលើការហ្វឹកហាត់ទាំងក្នុងនិងក្រៅ តាំងពីរាងកាយរហូតដល់ស្មារតី ហាត់ដើម្បីសុខភាពផង ដើម្បីការពារខ្លួនផង។ ក្បាច់គុនមិនត្រឹមតែទទួលបានក្តីស្រឡាញ់ពីប្រជាជនចិន នៅទាំងបានមិត្តភក្តិនៃទ្វីបទាំងប្រាំទទួលស្គាល់ផង។ ទំនៀមទម្លាប់ទទួលបុណ្យចូលឆ្នាំ របស់ជនជាតិចិន មានជាង៤០០០ឆ្នាំ។ បុណ្យចូលឆ្នាំ ជាបុណ្យប្រពៃណីសំខាន់បំផុត របស់ជនជាតិចិន។ នៅរដូវបុណ្យចូលឆ្នាំចិន ជនជាតិចិនតែងគោរពបូជាបុព្វការីជន តុបតែងផ្ទះសម្បែង បួងសួងសូមសំណាងឆ្នាំថ្មី ជួបប្រទះសុភមង្គលនិងសំណាងល្អ។ រាជវាំងបុរាណ ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងប៉េកាំង ចិន បានកសាងនៅឆ្នាំវិញឡាក ទី១៨ នៃរាជការមេង (ឆ្នាំ១៤២០) ធ្លាប់ជារាជវាំងនៃរាជការទាំងពីរ មេង - ឈិង។ រាជវាំងបុរាណ មានផ្ទៃដីជាង៧២០.០០០ម៉ែត្រការេ ជាចំណែកមួយ នៃប្រជុំស្ថាបត្យកម្មបុរាណ ដែលមានរចនាអំពីឈើដ៏សុក្រិតបំផុត លើពិភពលោក។ ឆ្នាំ១៩៨៧ រាជវាំងបុរាណ បានអង្គការ UNESCO ទទួលស្គាល់ជាកេរដំណែលវប្បធម៌ពិភពលោក។ |
អត្ថបទ៖ ង៉ឹនហា រូបថត៖ កាសែតរូបភាពវៀតណាម និងកាសែតរូបភាពចិន