• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន T&T Group និងដៃគូអាមេរិកសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ថាមពលកកើតឡើងវិញនៅវៀតណាម

សម្ព័ន្ធក្រុមហ៊ុន T&T Group ក៏បានចុះហត្ថលេខាដោយជោគជ័យលើកិច្ចព្រមព្រៀងចំនួនពីរដើម្បីនាំចូលវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វដែលមានតម្លៃសរុប ៥២៥ លានដុល្លារ ជួយដល់ផលិតកម្មអាជីវកម្មក្នុងប្រទេស។

លោកស្រី Nguyen Thi Thanh Binh អគ្គនាយករងសម្ព័ន្ធក្រុមហ៊ុន T&T Group និងលោក John Wallington នាយកហិរញ្ញវត្ថុសម្ព័ន្ធក្រុមហ៊ុន UPC Renewables Group (USA) ផ្លាស់ប្តូរ MoU ស្តីពីការអភិវឌ្ឍន៍ថាមពល (រូបថត៖ thanhtra.com.vn)

នៅថ្ងៃទី ២១ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅសហរដ្ឋអាមេរិក តំណាងសម្ព័ន្ធក្រុមហ៊ុន T&T Group បានចុះហត្ថលេខាលើកិច្ចសន្យានិងអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយដៃគូអាមេរិក ដើម្បីសហការវិនិយោគក្នុងគម្រោងថាមពលកកើតឡើងវិញ; ការទិញផលិតផលកសិកម្មនិងក្លាយជាអ្នកចែកចាយផ្តាច់មុខនៃម៉ាកឱសថល្បីឈ្មោះឈានមុខគេនៅក្នុងប្រទេសនេះ។

តាមនោះ សម្ព័ន្ធក្រុមហ៊ុន T&T Group និងសម្ព័ន្ធក្រុមហ៊ុន UPC Renewables Group (អាមេរិក) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការវិនិយោគលើគម្រោងថាមពលខ្យល់នៅលើឆ្នេរសមុទ្រនិងនៅជិតឆ្នេរសមុទ្រនិងគម្រោងថាមពលពន្លឺព្រះអាទិត្យ នៅតាមខេត្ត Ninh Thuan, Dak Nong, Soc Trang, Ben Tre និង Bac Lieu  ដោយមានអានុភាពសរុបប្រមាណជិត ១៥០០ មេហ្កាវ៉ាត់ ការវិនិយោគសរុបប្រហែល ២,៥ ពាន់លានដុល្លារ។

សម្ព័ន្ធក្រុមហ៊ុន T&T Group ក៏បានចុះហត្ថលេខាដោយជោគជ័យលើកិច្ចព្រមព្រៀងចំនួនពីរដើម្បីនាំចូលវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វដែលមានតម្លៃសរុប ៥២៥ លានដុល្លារ ជួយដល់ផលិតកម្មអាជីវកម្មក្នុងប្រទេស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top