• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម្ព័ន្ធក្រុមហ៊ុន Lotte នឹងបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនវៀតណាមយ៉ាងឆាប់ៗ

នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយលោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte។

នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបជាមួយ
លោក Shin Dong Bin ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte


នៅក្នុងជំនួបនេះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអបអរសាទរចំពោះសម្ព័ន្ធក្រុមហ៊ុន Lotte ដោយកាន់តែរីកចម្រើន និងធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ព្រមទាំងមាន គោល​បំណង​ថា​ Lotte នឹងបណ្ដាក់ទុនចូលមកគម្រោងការណ៍ផលិតកម្មនានានៅវៀតណាមថែមទៀត។ លោកនាយករដ្ឋ​មន្រ្តី​បានអោយដឹងថា វៀតណាមកំពុងបំផុសចលនាចាប់ផ្ដើមអាជីវកម្ម ហើយមានគោលបំណងចង់សហប្រតិបតិ្តការ​ជាមួយ Lotte ដើម្បីបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជនវៀតណាម។

យល់ស្របជាមួយគំនិតរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានសម្ព័ន្ធក្រុមហ៊ុន Lotte លោក Shin Dong Bin បានអះអាងថា នឹងដំណើរការបង្កើតមូលនិធិចាប់ផ្ដើមអាជីវកម្មសម្រាប់យុវជន​វៀត​ណាម​យ៉ាងឆាប់ៗ។ លោកបានអោយដឹងថា ដំណើរទស្សនកិច្ចមកដល់វៀតណាមលើកនេះរបស់លោកគឺសំដៅជំរុញដំណើរការនៃគម្រោងការណ៍នានារបស់ Lotte នៅ វៀតណាម ព្រមទាំងសន្យាថា គម្រោងការណ៍ទាំងនេះសុទ្ធតែអនុវត្តន៍បច្ចេកវិទ្យា ដ៏ជឿនលឿននិងស្និទ្ធស្នាលជាមួយបរិស្ថាន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top