• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


 សម័យប្រជុំលើកទី ៤៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ quochoi.vn)
 

បន្ត​សម័យប្រជុំលើកទី ៤៥ (ជុំទី ២) នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់ ស្ដីពីពង្រាងសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភា និងផ្ដល់​យោបល់​អំពី​ពង្រាងសេចក្ដីសម្រេចិត្តមួយចំនួនរបស់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
 
តាមរយៈ​ការពិភាក្សា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានឯកភាពគ្នាថា ចាំបាច់ត្រូវ​ចេញ​ផ្សាយ​សេចក្ដី​សម្រេចិត្តរបស់រដ្ឋសភាស្ដីពីការធ្វើសាកពិសោធន៍នូវយន្តការគោលនយោបាយហិរញ្ញវត្ថុ ថវិកា​ពិសេស​ចំពោះ​ទីក្រុងហា​ណូយ ដើម្បីបង្កើតកម្លាំង​ចលករ​សម្រាប់​ទីក្រុង​បន្ត​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​ប្រកប​ដោយ​ចីរភាព​។ អញ្ជើញថ្លែងនៅក្នុងសម័យប្រជុំ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong បានលើកសំណើរថា៖ “ខ្ញុំឯកភាពនឹងទស្សនៈដូចដែលបានពោលខាងលើនេះ ដើម្បី​ធានា​ថាទីក្រុង​មាន​ភាព​ម្ចាស់​ការ ហើយអាចគ្រប់គ្រងយ៉ាងបត់បែន ឆ្លើយតបនឹងភារ​កិច្ចន​យោបាយ​ក្នុង​តួនាទី​ជាទី​ក្រុង​ពិសេស ​និងជាមជ្ឈមណ្ឌលនយោបាយ។ ទីក្រុងហាណូយត្រូវឈានមុខគេក្នុងកា​រធ្វើសាកពិសោធន៍។​ ទន្ទឹម​នឹង​នេះ ​ត្រូវផ្ដោតការយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួល បរិយាកាសអំណោយផលសម្រាប់ផលិតកម្ម អាជីវកម្ម​ សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាវិស័យនានា ដែលទីក្រុង​ហាណូយ​មាន​ឧត្តមភាព​ផង​ដែរ"​។
 
ទន្ទឹម​នឹងនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់ (លើកទី ២) លើពង្រាង​សេចក្ដី​សម្រេច​ចិត្ត​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដែលបានចែងអំពីគោលការណ៍ ស្តង់ដារ និងកម្រិត​សម្រាប់​ការ​បែង​ចែក​ទុនវិនិយោគសាធារណៈពីថវិការដ្ឋដំណាក់កាល ២០២១ -២០២៥; ផ្តល់យោបល់លើ​​ពង្រាងសេចក្ដី​សម្រេចចិត្ត​របស់រដ្ឋសភា​ស្ដីពីការទទួល​ស្គាល់និង​ការអនុវត្ត​នៅវៀតណាមចំពោះសាលក្រមរបស់ស្ថា​ប័នដោះស្រាយ វិវាទវិនិយោគតាមកិច្ចព្រមព្រៀងគាំពារវិនិ​យោគរវាងសាធារណរ​ដ្ឋសង្គម​និយមវៀតណាម និង​ភាគី​ម្ខាង​ទៀតគឺ សហភាពអឺរ៉ុប និងបណ្ដាប្រទេស​ជាសមាជិកនៃសហភាពអឺរ៉ុបនិង (​EVIPA)”៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top