• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមន៍មិត្តភាពវៀតណាម-កម្ពុជា៖ ស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី

នាបច្ចុប្បន្ន បណ្ដាសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាលើទូទាំងប្រទេសមានសមាជិកសរុបជាង ៤ ម៉ឺននាក់ ដែលក្នុងនោះ អតីតយុទ្ធជនស្ម័គ្រចិត្តស្រូបយកជាង៩០% ហើយអតីតអ្នកជំនាញស្រូបយក៩%។

បណ្ដាតំណាងចូលរួមសន្និសីទ។ (រូបថត៖ TTXVN)


នាថ្ងៃទី២១ ខែវិច្ឆិកា នៅខេត្ត Bac Giang មជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាបានសហការជាមួយសមាគមន៍មិត្តភាព​វៀតណាម-កម្ពុជាខេត្ត Bac Giang រៀបចំសន្និសីទឯកទេសស្ដីពីការងារកសាងអង្គការនិងសកម្មភាពសម្រាប់សមាគមន៍នៅតាមខេត្ត ក្រុងដែលគ្មានព្រំដែនជាប់ជាមួយកម្ពុជា។

នាបច្ចុប្បន្ន បណ្ដាសមាគមន៍មិត្តភាពវៀតណាម-កម្ពុជាលើទូទាំងប្រទេសមានសមាជិកសរុបជាង៤ម៉ឺននាក់ ដែលក្នុងនោះ អតីតយុទ្ធជនស្ម័គ្រចិត្តស្រូបយកជាង ៩០% ហើយអតីតអ្នកជំនាញស្រូបយក៩%។ ក្នុងចំណោមសកម្មភាពរបស់សមាគមន៍ ការងារឃោសនា ពូនជ្រុំទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កម្ពុជាចំពោះប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង សិស្សានុសិស្ស និស្សិតនៃប្រទេសទាំងពីរ ត្រូវបានកំណត់ជាភារកិច្ចសំខាន់ជួរមុខ។ ទន្ទឹមនឹងនោះ  សកម្មភាពជួបប្រាស្រ័យមិត្តភាពផ្សេងៗទៀត ជាពិសេសគឺចលនា “បណ្ដុះពន្លកមិត្តភាព” ដែលបំផុសឡើងដោយមជ្ឈឹមសមាគមន៍ទទួលបានការជួយជ្រោមជ្រែងយ៉ាងសកម្ម។ សមាជិកជាច្រើនបាននិងកំពុងទទួលកូនធម៌ជានិស្សិតកម្ពុជាដែលកំពុងសិក្សារៀនសូត្រនៅមូលដ្ឋានតាមរយៈរូបភាពដ៏សម្បូរបែបនិងប្រកបដោយប្រសិទ្ធភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top