• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមាគមន៍ពុទ្ធសាសនាខេត្ត Quang Ninh រៀបចំពិធីបួងសួងសុំឲ្យប្រទេសជាតិមាន ក្ដីសុខក្សេមក្សាន្ត ប្រជាជនមានសេចក្ដីសុខសាន្តត្រាណ

បន្ទាប់ពីអនុវត្តពិធីការបោះត្រាពិសិដ្ឋ Yen Tu រួច បណ្ដាប្រតិភូនិងពុទ្ធបរិស័ទបានរួមគ្នាអុជធូប ហើយដំណើរការពិធីបួងសួងសុំឲ្យប្រទេសជាតិមានក្ដីសុខក្សេមក្សាន្ត ប្រជាជនមានក្ដីសុខសាន្តត្រាណ។

គណៈអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមនៃខេត្ត Quang Ninh ដំណើរការពិធីបួងសួងសុំឲ្យប្រទេសជាតិមានក្ដីសុខក្សេមក្សាន្ត ប្រជាជនមានសេចក្ដីសុខសាន្តត្រាណ។ (រូបថត៖ truyenhinhdulich.vn)


នាថ្ងៃទី២១ កុម្ភៈ នៅវត្ត Hoa Yen ស្ថិតនៅក្នុងមណ្ឌលកេរ្តិ៍ដំណែល Yen Tu ខេត្ត Quang Ninh គណៈអភិបាលសមាគមន៍ពុទ្ធសាសនាវៀតណាមនៃខេត្ត Quang Ninh បានប្រារព្ធធ្វើឡើងពិធីការសាសនាប្រពៃណីនានា។ បន្ទាប់ពីអនុវត្តពិធីការបោះត្រាពិសិដ្ឋ Yen Tu រួច បណ្ដាប្រតិភូនិងពុទ្ធបរិស័ទបានរួមគ្នាអុជធូប ហើយដំណើរ ការពិធីបួងសួងសុំឲ្យប្រទេសជាតិមានក្ដីសុខក្សេមក្សាន្ត ប្រជាជនមានក្ដីសុខសាន្ត ត្រាណ។ ព្រះតេជគុណ Thich Dao Hien អនុប្រធាននិងជាលេខាធិការគណៈអភិបាល សមាគមន៍ពុទ្ធសាសនាខេត្ត Quang Ninh មានពុទ្ធដីការថា៖

“តាមប្រពៃណី យើងខ្ញុំធ្វើពិធីបួងសួងសុំឲ្យប្រទេសជាតិនិងប្រជាជនមានសេចក្ដីសុខ សាន្តត្រាណ សុខភាពល្អបរិបូរណ៍ និងសុភមង្គលគ្រប់ប្រការ ព្រមទាំងចូលរួមចំណែក ឃោសនាដល់ពុទ្ធបរិស័ទនិងប្រជាជនទាំងមូលឲ្យលើកកំពស់មនសិការក្នុងការបង្ការ ទប់ស្កាត់ការរាតត្បាតនៃ Covid-19។ ទោះបីជារងផលប៉ះពាល់ដោយជម្ងឺរាតត្បាតក៏ ដោយ ប៉ុន្តែ សមាគមន៍ពុទ្ធសាសនានៅតែបម្រើតម្រូវការសាសនាដ៏ត្រឹមត្រូវរបស់ ប្រជាជនតាមរយៈសកម្មភាពតាមប្រព័ន្ធអនឡាញ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top