• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សមយុទ្ធយោធា - អាមេរិកបង្ហាញកម្លាំងនៅសមុទ្រខាងកើត


 (រូបថត៖ US Navy)
 

នេះគឺជា​លើកទី មួយហើយ ដែលក្នុងរយៈពេល ៦ ឆ្នាំ នាវាដឹកយន្តហោះរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿង​បាន​ធ្វើសមយុទ្ធ​យោធានៅដែនសមុទ្រខាងកើត ក្នុងបរិបទ ដែលចិនបានធ្វើសមយុទ្ធយោធា​នៅជិត​ប្រជុំកោះ​ Hoang Sa (ចំណុះអធិបតេយ្យភាពរបស់វៀតណាម) ។
 
យោងតាម​សេចក្ដីប្រកាសរបស់កង ទ័ពសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រោមឈ្មោះហៅថា កងកម្លាំងវាយ​ប្រហារ​ នាវាដឹកយន្តហោះ Nim Nimitz នោះ នាវាដឹកយន្តហោះចំនួន ២ គ្រឿងទៀត គឺ USS Nimitz និង USS Ronald​ Reagan កាលពីថ្ងៃទី ៦ ខែកក្កដា បានធ្វើសមយុទ្ធជាមួយសកម្មភាពវាយប្រហារជាច្រើន សំដៅ​បង្ហាញ​សមត្ថភាព​ការពារដែនអាកាស និងបង្កើនវិសាលភាពវាយប្រហារពីចម្ងាយនៅលើដែនសមុទ្រ ពីនាវាដឹក​យន្ត​ហោះ។​
 
សេចក្តី​ប្រកាសរបស់កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា  កិច្ចប្រឹងប្រែងទាំងនេះ សំដៅ​អនុវត្តន៍​ការសន្យា​របស់​សហរដ្ឋ​អាមេរិក​ចំពោះសិទ្ធិរបស់ប្រទេសទាំងអស់លើវិស័យអាកាសចរណ៍និងនាវាចរណ៍និង សកម្មភាព​ប្រតិបត្តិការ​ស្របច្បាប់​អន្តរជាតិផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top