• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្លឹកឆ្នោតនីមួយៗបង្ហាញពីទឹកចិត្តស្នោះសរនិងការទទួលខុសត្រូវរបស់ម្ចាស់ឆ្នោត

ប្រភព៖ dangcongsan.vn
 

នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខ នៅវៀតណាមនឹងប្រព្រឹត្តិទៅការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងបោះឆ្នោតជ្រើសរើសតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១ - ២០២៦ ។

នៅពេលចូលរួមការបោះឆ្នោត ម្ចាស់ឆ្នោតគ្រប់រូបមិនត្រឹមតែបានអនុវត្តសិទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេ ថែមទាំងជាកាតព្វកិច្ចពលរដ្ឋទៀតផង ដែលបានបង្ហាញភារកិច្ចនយោបាយរបស់ខ្លួនចំពោះជោគវាសនារបស់ប្រទេសផងដែរ។

ទទួលបានសិទ្ធិប្រជាធិបតេយ្យ

នៅឆ្នាំ ១៩៤៦ នៅពេលការបោះឆ្នោតសកលដើមដំបូងនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានប្រព្រឹត្តិទៅនោះ លោកឧត្តមសេនីយ៍ទោ Khuat Duy Tien អតីតមេបញ្ជាការអង្គភាពទ័ពធំទី ៣ គឺជាកម្មភិបាលមួយរូបនៅភូមិ Dai Dong ស្រុក Thach That ខេត្ត Ha Tay  (បច្ចុប្បន្នជាទីក្រុងហាណូយ) ត្រូវបានអញ្ជើញទៅកាន់ឃុំ ដើម្បីអាន និងសរសេរជូនប្រជាជន។ តាមការចង់ចាំរបស់លោកឧត្តមសេនីយ៍ទោ Khuat Duy Tien នោះ បរិយាកាសនៃការបោះឆ្នោតសកលដើមដំបូងឆ្នាំ ១៩៤៦ ពិតជាពិសេសណាស់។ លោកបានឲ្យដឹងថា៖ “ប្រជាជនគ្រប់រូបមានអារម្មណ៍សប្បាយរីយរាយណាស់ នៅពេលដែលមានសិទ្ធិទៅបោះឆ្នោតជ្រើសរើសសមាជិក សមាជិការសភា ដែលប្រៀបប្រដូចជាបុណ្យតេត ។ ពោលគឺខុសពីសម័យអានានិគមនិយមបារាំងទាំងស្រុង”។

ក្នុងមហាសន្និបាតប្រជាជនទីក្រុង ដើម្បីអបអរសាទរបេក្ខជនឈរឈ្មោះបោះឆ្នោតសមាជិក សមាជិការសភានីតិកាលទី ១ នោះ លោកប្រធានហូជីមិញបានសង្កត់ធ្ងន់ថា៖  “ ចំពោះផលប្រយោជន៍រួមរបស់មាតុភូមិ ក៏ដូចជាចំពោះផលប្រយោជន៍ ផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗដែរ ម្ចាស់ឆ្នោតត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវក្រើនរំលឹកគ្នាទៅបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតសកល "។ លោកមានប្រសាសន៍ថា៖“ប្រជាជនមានសេរីភាពក្នុងការបោះឆ្នោតជ្រើសរើសកម្មាភិបាលដែលសក្តិសម តំណាងឲ្យខ្លួន ដើម្បីទទួលរ៉ាប់រងការងាររដ្ឋ” ។ ដូច្នេះ ការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកាសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគឺជាឱកាសសម្រាប់ប្រជាជន បង្ហាញពីសិទ្ធិធ្វើជាម្ចាស់របស់ខ្លួនតាមរយៈសន្លឹកឆ្នោត។

បន្តមរតកដ៏ត្រចះត្រចង់ពីការបោះឆ្នោតសកលដើមដំបូងនោះ បណ្ដាការបោះឆ្នោតសកល ជ្រើសរើសសមាជិក សមាជិកាសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិក្រោយៗ គឺទាក់ទាញបានការចូលរួមរបស់ម្ចាស់ឆ្នោតយ៉ាងច្រើនកុះករ។ ជាក់ស្ដែង អត្រាម្ចាស់ឆ្នោត ដែលចូលរួមបណ្ដាការបោះឆ្នោតគឺសុទ្ធតែស្រូបបានជាង ៩៧% ។ នាពេលថ្មីៗនេះក្នុងការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកាសភានីតិកាលទី ១៤និងតំណាង ក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០១៦-២០២១ នោះ ចំនួនម្ចាស់ឆ្នោតសរុប ដែលចូលរួមការបោះឆ្នោតគឺ ៩៩,៣៥% ។

ជ្រើសរើសកម្មាភិបាលដែលសក្តិសម

ច្បាប់វៀតណាមបានចែងថា ការបោះឆ្នោតមិនត្រឹមតែជាសិទ្ធិប៉ុណ្ណោះទេ ថែមទាំងជាភារកិច្ចរបស់ពលករដ្ឋទៀតផង។ ដោយយល់ដឹងយ៉ាងច្បាស់លាស់អំពីភារកិច្ចរបស់ខ្លួននោះ  អ្នកស្រី Nguyen Viet Thuy ម្ចាស់ឆ្នោតម្នាក់បានចែករំលែកថា៖ “សន្លឹកឆ្នោតនីមួយៗ របស់ម្ចាស់ឆ្នោតរាប់លាននាក់ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីសម្រេចជ្រើសរើសកម្មភិបាលតំណាងឲ្យប្រជាជន និងរដ្ឋ។ ខ្ញុំសង្ឈឹមថា សមាជិក សមាជិកាសភា ដែលជាប់ឆ្នោតនឹងខិតខំប្រឹងប្រែង ដើម្បីសិទ្ធិ និងផលប្រយោជន៍របស់ប្រជាជន។ ទន្ទឹមនឹងនេះជួយរដ្ឋសភាកែលម្អជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមផងដែរ”។

ចំណែកឯអនុប្រធានគណៈកម្មការច្បាប់នៃរដ្ឋសភា លោក Nguyen Van Pha បានឲ្យដឹងថា៖ “សិទ្ធិបោះឆ្នោតគឺជាសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលជាសិទ្ធិនយោបាយដ៏ដ៏ពិសិដ្ឋ។  ខ្ញុំសង្ឃឹមថានៅថ្ងៃបោះឆ្នោតនោះ ម្ចាស់ឆ្នោតទាំងអស់នឹងរៀបចំពេលវេលាដើម្បីចូលរួមការបោះឆ្នោតឱ្យបានទាន់ពេលវេលានិងផ្ទាល់។ ព្រមទាំងធានាការបោះឆ្នោតនៅមូលដ្ឋានប្រកបដោយជោគជ័យ ដោយរួមចំណែកដល់ការបោះឆ្នោតនៅទូទាំងប្រទេសប្រកបដោយជោគជ័យផងដែរ”។

ការបោះឆ្នោតជ្រើសរើសសមាជិក សមាជិកាសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ គឺមានអត្ថន័យដ៏សំខាន់ណាស់ ដោយរួមចំណែកកសាងរដ្ឋរបស់ប្រជាជន ដោយប្រជាជន ក៏ដូចជារួមចំណែកសម្រេចគុណភាព ប្រសិទ្ធភាពនៃសកម្មភាពរបស់រដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top