• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC


 សន្និសីទមន្ត្រីហិរញ្ញវត្ថុជាន់ខ្ពស់ APEC 

ក្នុងក្របខ័ណ្ឌសន្និសីទ​រដ្ឋមន្ត្រីហិរញ្ញវត្ថុ APEC ( FMM) លើកទី២៤ និងស​ន្និសីទទាក់ទិន​នានា នាព្រឹកថ្ងៃទី​១៩ ខែ​តុលា ​ឆ្នាំ២០១៧ សន្និសីទមន្ត្រីហិរញ្ញ​វត្ថុជាន់ខ្ពស់ APE​C ២០១៧ បានប្រព្រឹត្តទៅ នៅទី​ក្រុង​ Hoi An ខេត្ត Quang Nam (ភាគកណ្ដាលវៀតណាម)។​ អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋ​មន្ត្រី​ហិរញ្ញ​វត្ថុ ​ APEC ​និងសន្និសីទ​ទាក់ទិន​នានា​ មាន​តំណាង​ជាតិនិងអ​ន្តរជាតិចំនួនជាង៣០០នា​ក់។ នេះ​ជាកិច្ចប្រជុំ​បើកឆាក​អោយបណ្ដា​សកម្មភាព​នៃសន្និ​សីទ​រដ្ឋមន្ត្រី​ ហិរញ្ញវត្ថុ APEC និងសន្និសីទទាក់ទិននានាដែល​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩​ដល់ថ្ងៃទី​២១តុលា​។ ក្នុង​ថ្ងៃនេះ​ អង្គសន្និសីទ​បានប្រមូល​ផ្តុំការពិភាក្សា​លើពង្រាង​សេចក្ដី​ថ្លែងការណ៍​រួម របស់​បណ្ដារដ្ឋ​មន្ត្រីក្រសួង​ហិរញ្ញវ​ត្ថុ APEC។ ​បណ្ដាប្រធាន​បទនឹង​បានយក​មក​ពិភាក្សា​នៅទីនេះ​ រួមមាន​៖ ការវិនិយោគ​លើហេដ្ឋា​រចនាសម្ព័ន្ធ​ក្នុងរយៈ​ពេលយូរអង្វែង ​ហិរញ្ញវត្ថុ ​និងការធានា​រ៉ាប់រងហានិម័យ​ដោយគ្រោះធម្ម​ជាតិ។​ លទ្ធផលនៃ​សន្និសីទនេះ​នឹងជាមូល​ដ្ឋានសំរាប់ខ្លឹម​សាររបាយ​ការណ៍​ ដាក់ជូន​សន្និសីទរដ្ឋ​មន្ត្រីហិរញ្ញវត្ថុ​ ដែលនឹងប្រព្រឹត្តទៅនា​ថ្ងៃទី​២១តុលា​ខាង​មុខ៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top