• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងវៀតណាមនិងកម្ពុជានឹងចូលជាធរមានចាប់ពីខែតុលា


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh។ (រូបថត៖ Vietnam+)
 

ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។
 
នាថ្ងៃទី១៤ កញ្ញា ក្រសួងយុត្តិធម៌កម្ពុជាបានជូនដំណឹងថា សន្ធិសញ្ញា ស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាមនឹងចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១តុលាខាងមុខ។ សន្ធិសញ្ញានេះបានអនុញ្ញាតឲ្យវៀតណាមស្នើ សុំយកទណ្ឌិតជាជនជាតិវៀតណាមដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជាឲ្យមកបន្តឃុំនៅវៀតណាមហើយផ្ទុយទៅវិញផងដែរ។
 
ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ តាមលោកថា នៅពេលដែលប្រទេសទាំងពីរផ្ទេរ ទណ្ឌិតមកបន្តឃុំនៅស្រុកកំណើតវិញ ក្រុមគ្រួសាររបស់ពួកគេអាចទៅ សាកសួរសុខទុក្ខ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានសម្ដែងនូវ ក្ដីសង្ឃឹមថាប្រទេសទាំងពីរនឹងមានកិច្ចខិតខំប្រឹងប្រែងរួមដើម្បីរកឃើញ ហើយរាំងស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មជួញ ដូរមនុស្ស គ្រឿងញៀននិងរត់ពន្ធ តាមនោះរួមចំណែកកាត់បន្ថយអត្រា ឧក្រិដ្ឋកម្មនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top