• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សន្ទស្សន៍សឹងតែទាំងអស់បង្ហាញឲ្យឃើញនូវលទ្ធភាពស្ដារឡើងវិញរបស់សេដ្ឋកិច្ចវៀតណាម

គួរឲ្យយកចិត្តទុកដាក់ថា គិតត្រឹមចុងខែសីហាឆ្នាំ២០២០ ទុនបម្រុងរូបីយប័ណ្ឌបរទេស របស់ធនាគារដ្ឋមាន៩២ពាន់លានដុល្លាអាមេរិក ពោលគឺមានការ កើនឡើងបើធៀបនឹងកម្រិត៨០ពាន់លានដុល្លាអាមេរិកនៅចុងខែធ្នូឆ្នាំ ២០១៩។ ប្រការនេះបានបង្ហាញឲ្យឃើញនូវលទ្ធភាពស្ដារឡើងវិញនៃសេដ្ឋ កិច្ចវៀតណាម។

នេះជាការវាយតម្លៃដែលត្រូវបានទីភ្នាក់ងារធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមប្រកាសក្នុងរបាយការណ៍ “ធ្វើបច្ចុប្បន្នភាពស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែកញ្ញាឆ្នាំ២០២០” នាពេលចុងក្រោយនេះ។

របាយការណ៍នេះបានឲ្យដឹងថា ក្នុងខែសីហាកន្លងទៅ សេដ្ឋកិច្ចវៀត ណាមបន្តមានកំណើន។ វិស័យនាំចេញរក្សាបានស្ថិរភាព ហើយកំណើន ជាមធ្យមសម្រេចបាន១,៤២%ក្នុងមួយខែ។ វៀតណាមទទួលបានដើមទុន FDI ប្រមាណ១៩,៥ពាន់លានដុល្លាអាមេរិកក្នុងអំឡុងពេល៨ខែកន្លងទៅ នៃឆ្នាំ២០២០ ថយចុះ១៤%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ អតិ ផរណាបន្តថយចុះក្នុងខែសីហាដែរ ដោយសារតម្លៃស្បៀងអាហារមាន ស្ថិរភាព។

គួរឲ្យយកចិត្តទុកដាក់ថា គិតត្រឹមចុងខែសីហាឆ្នាំ២០២០ ទុនបម្រុងរូបីយប័ណ្ឌបរទេសរបស់ធនាគារដ្ឋមាន៩២ពាន់លានដុល្លាអាមេរិក ពោលគឺមានការ កើនឡើងបើធៀបនឹងកម្រិត៨០ពាន់លានដុល្លាអាមេរិកនៅចុងខែធ្នូឆ្នាំ ២០១៩។ ប្រការនេះបានបង្ហាញឲ្យឃើញនូវលទ្ធភាពស្ដារឡើងវិញនៃសេដ្ឋកិច្ចវៀតណាម។

WB បានចាត់ទុកថា ការដែលវៀតណាមទទួលបានអតិរេកពាណិជ្ជ កម្មទំនិញដ៏ខ្ពស់បំផុត ហើយការទាក់ទាញបាននូវលំហូរដើមទុន FDI ដ៏ ធំធេង បានជួយកាត់បន្ថយផលប៉ះពាល់ដោយសារការធ្លាក់ចុះនៃការផ្ទេរ ប្រាក់បរទេសមកប្រទេសវិញនិងចំណូលជាប្រាក់បរទេសពីភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹមនឹងនោះ អត្រាប្ដូរប្រាក់ VND/USD ត្រូវបានរក្សាប្រកបដោយស្ថិរភាពផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top