• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពសេដ្ឋកិច្ចសមុទ្រទាំងអស់របស់វៀតណាមសុទ្ធតែត្រូវបាន​ដំណើរការក្នុងតំបន់សេដ្ឋកិច្ច​ផ្ដាច់មុខ​និងតំបន់​ខ្ពង់រាប​បាតសមុទ្ររបស់​វៀតណាម

វៀតណាម​ប្រឆាំងជំទាស់ ជាដាច់ខាតនឹងការដែលក្រុមនាវាស្រាវជ្រាវរបស់ចិន បន្តមានសកម្មភាពដែល រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាព យុត្តាធិការរបស់វៀត ណាមនៅក្នុង ដែនសមុទ្រ​របស់​ខ្លួន​ ដែល​បានកំណត់​យ៉ាងត្រឹមត្រូវតាមបទ បញ្ញត្តិនៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី​ច្បាប់ស​មុទ្រ (UNCLOS)​ ឆ្នាំ ១៩៨២។ 
 
នាថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ​២០១៩ នៅសន្និសីទកាសែតជាប្រចាំសប្ដាហ៍នៃក្រសួងការបរ ទេសវៀតណាម អ្នកនាំពាក្យ​ក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានជូនដំណឹង​ទៅកាន់​ស្ថាប័ន​សារព័ត៌​មាន​នៅ​ក្នុង​និង​ក្រៅប្រទេសអំពីក្រុមនាវាស្រាវជ្រាវប្រេង Haiyang Dizhi 8 របស់​ចិន​ដែល​ធ្វើសកម្ម​ភាព​ដោយ​ខុស​ច្បាប់​ នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ក្នុង នោះ លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា វៀតណាមប្រឆាំងជំទាស់ ជាដាច់​ខាត​នឹង​ការ​ដែល​ក្រុម​នាវា​ស្រាវ​ជ្រាវ​របស់​ចិន​ បន្តមានសកម្មភាពដែល រំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើសិទ្ធិអធិបតេយ្យភាព យុត្តាធិការរបស់វៀត ណាម​នៅក្នុងដែនសមុទ្ររបស់ខ្លួន ដែលបានកំណត់យ៉ាងត្រឹមត្រូវតាមបទ បញ្ញត្តិនៃ​អនុសញ្ញា​អង្គការ​សហប្រជា​ជាតិ​ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។ វៀតណាម​ក៏បាន​លើក​ឡើង​ទស្សនៈ​របស់​ខ្លួន​ស្ដីពី​ផល​ប៉ះពាល់​អវិជ្ជ​​មានដែលបានបង្កឡើងដោយសកម្មភាពខុសច្បាប់នៃក្រុមនាវា Haiyang Dizhi 8 នេះ ចំពោះ​ទំនាក់​​ទំនង​មិត្តភាពរវាងប្រទេសទាំងពីរ សន្តិភាព សន្តិសុខ និងស្ថិរ ភាពនៅសមុទ្រខាងកើត ក៏ដូចជានៅ​ក្នុង​តំបន់​ផងដែរ។ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖
 
“វៀតណាម​​សំណូមពរអោយចិនបញ្ឈប់ភ្លាមៗនូវអំពើខុសច្បាប់ដ៏ធ្ងន់ធ្ងរនេះ ហើយដក​ក្រុម​នា​វា​ពោល​ខាង​លើចេញ​ពីអស់ដែនសមុទ្ររបស់វៀតណាម។ ចំពោះការថ្លែង​នាពេល​ថ្មីៗនេះ​របស់​ភាគី​ចិន​ដែល​ទាក់​ទិន​ដល់​សកម្ម​ភាព​សេ ដ្ឋកិច្ចរបស់វៀតណាមនៅក្នុងដែនសមុទ្ររបស់ខ្លួននោះ វៀតណាមអះអាងនូវ ទស្សនៈ​ដ៏ឥត​ងាក​រេថា​ សកម្មភាពសេដ្ឋកិច្ចសមុទ្រទាំងអស់របស់វៀតណាម ដែលក្នុងនោះមានសកម្មភាពប្រេងឧស្ម័ន សុទ្ធ​តែត្រូវ​បាន​ដំណើរការក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខនិងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាមដែលត្រូវបាន កំណត់ពីដែន​គោកយ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃ UNCLOS 1982 ដែលទាំង វៀតណាមនិងចិន​បាន​ចូល​ជា​សមាជិក​ផង​ដែរ”។
 
ឆ្លើយ​សំណួរស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះព័ត៌មានដែលថា គណៈ កម្មាធិការ​ការ​ពារ​អ្នក​សារ​ព័ត៌មាន​អន្តរ​ជាតិ​ទើប​តែចេញរបាយការណ៍និយាយថា វៀតណាមស្ថិតនៅក្នុងចំណោមប្រទេសចំនួន១០ដែលមាន​ការ​ត្រួត​ពិនិត្យ​លើ កាសែតនិងសារព័ត៌មានយ៉ាងខ្លាំងបំផុតនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le​ Thi Thu Hang បានអះអាងថា វៀតណាមច្រានចោលទាំង ស្រុង​នូវ​ខ្លឹម​សារ​មិន​ពិត​ដោយ​ឈរ​លើព័ត៌​មាន​មិន​ត្រឹម​ត្រូវនិងខ្វះលក្ខណៈ បរានុម័តស្ដីពីសភាពការណ៍នៅវៀតណាម។ នៅវៀតណាម សិទ្ធិសេរីភាពខាង បញ្ចេញ​មតិ​និយាយ​រួមនិង​សិទ្ធិ​សេរីភាព​ខាង​សារព័ត៌​មាន​និយាយ​ដោយ​ឡែក​ត្រូវបាន​កំណត់​យ៉ាង​ល្អិតល្អន់​នៅក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣ និងឯកសារគតិយុត្តទាក់ទិននានាផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top