• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc នៅ ប្រទេសរូម៉ានី


 អភិបាលខេត្ត Prahova លោកស្រី Ioana Madalina Lupea និង នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)
 

 អញ្ជើញ​ជួបធ្វើការជាមួយអភិបាលខេត្ត Prahova លោកស្រី Ioana Madalina Lupea នាយក​រដ្ឋ​មន្រ្តី​វៀតណាម​លោក​ Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ចំពោះសក្ដានុភាពសហប្រតិបតិ្តការរវាងខេត្ត Prahova ជាមួយ ខេត្ត​ក្រុងនានារបស់វៀតណាម។ 
 
ក្រោយពី​បានទៅកាន់រដ្ឋធានី Bucharest នាថ្ងៃទី១៤ ខែមេសា នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញបំពេញទស្សនកិច្ចនៅ ខេត្ត Prahova ជាតំបន់មួយដែលមានសក្ដានុភាពសេដ្ឋកិច្ចជាច្រើន ជាពិសេស គឺ​លើវិស័យប្រេងឧស្ម័ន ទេសចរណ៍ កសិកម្មនិងរុក្ខកម្ម នៅប្រទេសរូម៉ានី។
 
អញ្ជើញជួប​ធ្វើការជាមួយអភិបាលខេត្ត Prahova លោកស្រី Ioana Madalina Lupea នាយករដ្ឋ​មន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc បាន វាយតម្លៃខ្ពស់ចំពោះសក្ដានុភាពសហប្រតិបតិ្តការរវាងខេត្ត Prahova ជាមួយ ខេត្ត​ក្រុងនានារបស់វៀតណាម។ ចំណែកឯលោកស្រី Ioana Madalina Lupea បានជម្រាបថា នាពេលកន្លងទៅ ខេត្ត Prahova បានសហការជាមួយសភា ពាណិជ្ជកម្មនិងស្ថានទូតវៀតណាមប្រចាំរូម៉ានី រៀបចំ​យ៉ាង​ញឹប​ញាប់​នូវ​សិក្ខា​សាលា កិច្ចសន្ទនា និងជំនួបប្រាស្រ័យជាមួយ​សហគ្រាស សំដៅឧទ្ទេសនាម សក្ដានុភាព​និងកាលានុវត្តភាព​សហប្រតិបតិ្តការ​លើវិស័យសេដ្ឋកិច្ច​ ទេសចរណ៍ អប់រំ និងវប្បធម៌រវា​ងខេត្ត Prahova ជាមួយ​វៀត​ណាម។

 

 
 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវជួបសំណេះសំណាលជាមួយកម្មាភិបាលនៃស្ថានទូតវៀតណាមប្រចាំរូម៉ានី (រូបថត៖ TTXVN) 
 

នាថ្ងៃដដែល នៅរដ្ឋធានី Bucharest នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោក​ជំទាវ​បាន​អញ្ជើញ​ចូល​រួមពិធីជួបជុំជាមួយ កម្មាភិបាល បុគ្គលិកនៃស្ថានទូតវៀតណាម ក៏ដូចជាតំណាងអាណិកជនវៀត ណាមដែល​កំពុង​រស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅរូម៉ានី ផងដែរ។ លោក នាយករដ្ឋមន្ត្រីបាន​អញ្ជើញ​ជម្រាប​ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការលើកនេះ នៅរូម៉ានី លោកនឹងជួប​ចរចា​ជាមួយ​សមភាគី​រូម៉ានី​លោក​ស្រី Viorica Dancila ជួបសវនាការជាមួយថ្នាក់ដឹកនាំរូម៉ានីផ្សេងៗ ព្រមទាំងចលនាអោយរូម៉ានីក្នុង ឋានៈ​ជាប្រធាន​ដោយប្ដូរវែននៃសហភាពអឺរ៉ុប (EU) ក្នុងឆមាសទីមួយឆ្នាំ២០១៩ នេះ នឹងគាំទ្រចំពោះ​ការចុះ​ហត្ថលេខា​យ៉ាងឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាង EUនិងវៀតណាម (EVFTA)។
 
នាយករដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានអះអាងថា ប្រជាជនវៀត ណាមនៅឯបរទេស ដែលក្នុងនោះ​មាន​សហគមន៍វៀតណាមនៅរូម៉ានីជាចំណែក មួយដែលមិនអាចកាត់ផ្ដាច់ចេញពី សហគមន៍​ប្រជាជាតិ​វៀត​ណាម​ទាំងមូល​បានឡើយ។ លោកមានគោលបំណងថា ប្រជាជនវៀតណាមនៅឯបរទេសនឹងបន្ត ខិតខំប្រឹង​ប្រែង​កសាងសហគមន៍ ហើយជានិច្ចកាលឆ្ពោះមកស្រុកកំណើតវិញ ក៏ដូចជាចូល​រួម​បុព្វហេតុ​កសាង​មាតុ​ប្រទេស​ផងដែរ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top