• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងការពារជនស៊ីវិលនៅស៊ូដង់

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy។ (រូបថត៖ VOV)
 

នៅកិច្ចប្រជុំនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ប្រទេសសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (អ.ស.ប) ជាច្រើនបានកត់សម្គាល់វឌ្ឍនភាពវិជ្ជមានអំពីនយោបាយ និងសន្តិសុខនៅស៊ូដង់ចាប់តាំងពីដើមឆ្នាំ២០២១មក ប៉ុន្តែក៏បានចែករំលែកការព្រួយ បារម្ភចំពោះបញ្ហាប្រឈមនានានៅប្រទេសនេះផងដែរ ជាពិសេសគឺវិបត្តិសេដ្ឋកិច្ច មនុស្សធម៌ និងការកើនឡើងនៃស្ថានភាពហឹង្សារវាងសហគមន៍នានានៅតំបន់ Darfur។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំ អ.ស.បមានគោល បំណងថា រដ្ឋាភិបាលស៊ូដង់នឹងបន្តជំរុញដំណើរការអន្តរកាល ក្នុងនោះធានាការចូលរួមយ៉ាងពេញលេញ សមភាពនិងមានអត្ថន័យរបស់ស្ត្រី សម ស្របនឹងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី៣ តុលា ឆ្នាំ២០២០។ លោកឯកអគ្គរដ្ឋទូតក៏ បានអំពាវនាវឲ្យរដ្ឋាភិបាលស៊ូដង់បង្កើនសមត្ថភាពការពារជនស៊ីវិល ហើយអនុវត្តន៍ វិធានការចាំបាច់សំដៅដោះស្រាយបញ្ហាអំពើហឹង្សារវាងបណ្ដាសហគមន៍នៅ Darfur ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top