• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យពង្រឹងកិច្ចគាំពារកុមារ ក្នុងជម្លោះដោយប្រដាប់អាវុធ នៅចំពោះផលប៉ពាល់នៃជំងឺរាតត្បាតកូវីដ ១៩

ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy  (រូបថត៖ TTXVN)
 

កាលពីថ្ងៃទី៧ ខែឧសភា  ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំតាមទម្រង់ Arria ដោយប្រធានបទ“ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ចំពោះកុមារ ក្នុងជម្លោះដោយប្រដាប់អាវុធ” ដោយមានការចូលរួមរបស់ ប្រទេសចំនួន ៣២ ស្ថាប័នមួយចំនួននៃអង្គការសហប្រជាជាតិ និងបណ្ដាអង្គការក្រៅរដ្ឋាភិបាល។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោក Dang Dinh Quy បានឲ្យដឹងថា បណ្ដាប្រទេសក្នុងជម្លោះប្រដាប់អាវុធត្រូវទទួលខុសត្រូវក្នុងកិច្ចគាំពារ ទប់ស្កាត់អំពើហឹង្សាចំពោះកុមារ ធានារតម្រូវការចាំបាច់របស់កុមារ ហើយគោរពច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិ។ ទន្ទឹមនឹងនេះ ដើម្បីដោះស្រាយហេតុផលនៃជម្លោះដល់ឬសគល់នោះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានចាត់ទុកថា ភាគីទាក់ទិននានាក្នុងជម្លោះប្រដាប់អាវុធត្រូវទប់ស្កាត់ និងបញ្ចប់រាល់ការវាយប្រហារទៅលើសាលារៀនភ្លាមមួយរំពេច។ លើសពីនេះទៅទៀត លោកឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់ថា ចាំចាប់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត ដើម្បីការងារឃ្លាំមើលប្រកបដោយប្រសិទ្ធភាបព បណ្ដាវិធានការការពារកុមារក្នុងជម្លោះប្រដាប់អាវុធត្រូវបានអនុវត្តន៍ទាន់ពេលវេលា ពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៅទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top