• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យភាគីនានានៅហៃទីជួបពិភាក្សាគ្នាដើម្បីឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយ


ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ
 

ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យរដ្ឋាភិបាលហៃទីនិងភាគីពាក់ព័ន្ធនានា ចូលរួមកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាសំដៅឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយសម្រាប់ហៃទី។

ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នៅថ្ងៃទី ៥ ខែតុលាបានបើកកិច្ចប្រជុំតាមអ៊ិនធឺរណែត ដើម្បីពិភាក្សាពីស្ថានភាព នៅហៃទី និងសកម្មភាព របស់ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅនៅហៃទី (BINUH) ផងដែរ។ ថ្លែងមតិនៅឯអង្គប្រជុំ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានជំរុញឱ្យរដ្ឋាភិបាលហៃទីនិងភាគីពាក់ព័ន្ធនានា ចូលរួមកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនាសំដៅឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយសម្រាប់ហៃទី។ លោកឯកអគ្គរដ្ឋទូតរំពឹងថា ភាគីនានានឹងខិតខំបន្ថែមទៀត ដើម្បីឈានដល់សម្រេចឲ្យបានឆាប់ៗ នូវកិច្ចព្រមព្រៀងនយោបាយមួយ ស្តីពីការបង្កើតក្រុមប្រឹក្សាបោះឆ្នោតបណ្តោះអាសន្ន ក៏ដូចជា ឯកភាពលើវិធីនិងពេលវេលាសម្រាប់ការបោះឆ្នោត ក្នុងនោះធានាថា មានតំណាងជាស្ត្រីនិងយុវជនផងដែរ។ លោកឯកអគ្គរដ្ឋទូត  Dang Dinh Quy ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិ បង្កើនការជួយឧបត្ថម្ភដល់ប្រទេសហៃទី អំពីបច្ចេកទេសនិងវិធានការការពារ ក្នុងដំណាក់កាលដ៏លំបាកនេះ។ ទន្ទឹមជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅហៃទី ដែលបានអនុវត្តវិធានការណ៍នានាដើម្បីជួយដល់ប្រទេសហៃទីក្នុងរយៈពេលកន្លងមក ព្រមទាំងគាំទ្រការពន្យាអាណត្តិរបស់ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅហៃទីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top