• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីពាក់ព័ន្ធនានា​អនុវត្ត​តាម​បទឈប់បាញ់ប​ណ្តោះ​អាសន្ននៅលីប៊ី

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ី គោរពបទឈប់បាញ់បណ្តោះអាសន្ន ហើយឆាប់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែងនិងធានាការទទួលបានប្រភពជំនួយ មនុស្សធម៌។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy (រូបថត៖ TTXVN)


ក្រុមប្រឹក្សាសន្តិសុខ អង្គការ សហប្រជាជាតិ នាថ្ងៃទី ២៧ ខែមិនា បានបើកកិច្ចប្រជុំអនឡាញ ដើម្បីពីភាក្សាលើស្ថានភាពលីប៊ី និងសកម្មភាពរបស់ក្រុមបេសកកម្មជួយឧបត្ថម្ភអង្គការសហប្រជាជាតិនៅលីប៊ី  (UNSMIL)។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានអំពាវនាវឱ្យភាគីពាក់ព័ន្ធនានានៅលីប៊ី គោរពបទឈប់បាញ់បណ្តោះអាសន្ន ហើយឆាប់បានឈានដល់កិច្ចព្រមព្រៀងឈប់បាញ់រយៈពេលវែង និងធានាការទទួលបានប្រភពជំនួយមនុស្សធម៌។

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ការគាំទ្រចំពោះដំណោះស្រាយនយោបាយ ដែលដឹកនាំដោយប្រជាជនលីប៊ី ព្រមទាំងអំពាវនាវជំរុញកិច្ចសន្ទនានយោបាយ សេដ្ឋកិច្ច និងយោធាឲ្យសមស្របនឹងសេចក្ដីសម្រេចចិត្តលេខ ២៥១០ របស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីការគាំទ្រឯកសារនៃកិច្ចប្រជុំ ប៊ែកឡាំងស្តីពីលីប៊ីនិងអំពាវនាវឱ្យ UNSMIL និងអង្គការក្នុងតំបន់ ពិចារណា និងជួយឧបត្ថម្ភភាគីពាក់ព័ន្ធនានាក្នុងការធ្វើកិច្ចសន្ទនាអនឡាញផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top