• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទៅជាសេដ្ឋកិច្ចឌីជីថល


 វៀតណាមអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកទៅជាសេដ្ឋកិច្ចឌីជីថល (រូបថត៖ VOV)
 

 នាថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០២០  រដ្ឋាភិបាល​វៀតណាម បាន​អនុម័ត​លើផែន​ការ​មេស្តីពី​កា​រ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២​១-២០២៥ ដោយមានគោល​ដៅនាំវិស័យ​នេះ​ឲ្យក្លាយ​​ទៅជាវិស័យ​ឈានមុខគេក្នុងខឿនសេដ្ឋកិច្ចឌីជី​ថល ជាកន្លែង​ដែល​មាន​បច្ចេក​វិទ្យា​ទំនើប​ៗនៃបដិ​វត្ត​ឧស្សា​ហកម្ម​លើកទី៤ ត្រូវបានអនុវត្តយ៉ាងទូលំទូលាយ បង្កើនផលិតកម្ម និងអាជីវកម្ម​ប្រកបដោ​យប្រសិ​ទ្ធភាព និងរួមចំណែក​លើកកំពស់​សមត្ថភាព ក្នុងការប្រកួត​ប្រជែងរបស់​សហគ្រាស​និងជំរុញ​ការអភិវឌ្ឍ ទីផ្សារក្នុង​ស្រុកនិង​នាំចេញទៅកាន់បរទេសផងដែរ។
 
ផែន​ការមេស្តីពីការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជាតិសំរាប់ដំណាក់កាលឆ្នាំ២០២១-២០២៥ ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធជាមួយយុទ្ធសាស្ត្រ និងគោលនយោបាយ ដើម្បីចូលរួម​ដោយមាន​ភាព​ម្ចាស់​ការក្នុង​បដិវត្តន៍​ឧស្សាហកម្ម​លើកទី៤ ព្រមទាំងតំរង់ទិសដៅនៃការ​អភិវឌ្ឍសេដ្ឋកិច្ច​ឌីជីថល​ និង​ផ្ទេរប្តូរ​ឌីជីថល​ជាតិ​  ដែល​បានចែង​នៅក្នុងសេចក្តីសម្រេចចិត្តលេខ៥២ផ​ងដែរ។ ចំណុចគួរឲ្យចាប់​អារម្មណ៍មួយ​ទៀត គឺក្រៅពី​គោលដៅ​ទូទៅដែល​រួមមានការ​គាំទ្រនិង​ជម្រុញ​អនុវត្តន៍​ពាណិជ្ជកម្ម​អេឡិចត្រូយ៉ាង ទូលំទូលាយ​ក្នុង​សហគ្រាស​និង​សហគមន៍​ រួមទាំងការបង្រួមគម្លាតរវាងទីក្រុងធំៗនិងតំបន់នានាក្នុងការទិញនិងលក់តាមអនឡាញជាដើម ផែន​ការ​នេះក៏សង្កត់ធ្ងន់លើគោលដៅជាក់ស្តែងដូចជារហូតមកដល់ឆ្នាំ ២០២៥ ចំនួនប្រជាជន ៥៥%​ នឹង​ចូល​រួម​ក្នុងការទិញទំនិញតាមអនឡាញដោយមានតម្លៃប្រតិបត្តិការជាមធ្យម ៦០០ ដុល្លារអាមេរិក​សម្រាប់​ម្នាក់​ក្នុង​មួយឆ្នាំផងដែរ។ ម្យ៉ាងវិញទៀត ប្រាក់ចំណូលស​រុបពីវិស័យនេះនឹងសម្រេច​បាន​ ៣៥ ពាន់​លាន​ដុល្លារ​អាមេរិក​ ដែល​ស្រូបយក ១០% នៃការលក់រាយទំនិញនិងសេវាកម្មប្រើប្រាស់​ទំនិញ​សរុប​នៅទូទាំងប្រទេស។ លោក N​guyen Binh Minh សមាជិក​គណៈកម្មការ​ប្រតិបត្តិ​នៃ​សមាគម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​វៀត​ណាម​បាន​អោយ​ដឹង​ថា៖
 
 «ជំងឺរាតត្បាត​សកល Covid-19 ក៏ជាការសាក​ល្បងមួយ​សម្រាប់ពិភពលោក​ទាំងមូលត្រូវ​តែក្រឡែក​មើល​ឡើង​វិញ​នូវរចនា​សម្ព័ន្ធ​នៃសេដ្ឋកិច្ច​របស់​ខ្លួន​។ គេ​បាន​កត់ត្រាថា​ពាណិជ្ជកម្ម​អេឡិចត្រូ​និក​មាន​សមត្ថភាព​ស្ថិរភាព​ខ្ពស់ណាស់​ក្នុងអំឡុង​ពេលមានវិបត្តិ។ ជាមួយស្ថាន​ភាពនៃជំងឺ Covid-1​9 គ្មាន​នរណា​ម្នាក់​បាន​ព្យាករណ៍​ថាវា​បញ្ចប់​នៅពេល​នេះទេ​ ហេតុ​ដូច្នេះវិស័យ​ពាណិជ្ជកម្ម​អេឡិចត្រូនិច​គឺជា​ដំណោះស្រាយ​សម្រាប់​រយៈពេល​ខ្លីខាង​មុខ​នេះ។​  ហេតុនេះ​ហើយ ការ​ជ្រើសរើស​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាធ្វើជា​វិស័យ​ស្នូល​សម្រាប់​ការអភិវឌ្ឍ​ខឿន​សេដ្ឋកិច្ច​ មិនត្រឹមតែជាការតំរង់ទិសដៅទៀតទេ ប៉ុន្តែវាជាដំណោះស្រាយ​សម្រាប់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហើយខ្ញុំ​គិតថានេះជាជំរើស​មួយ​ដ៏ត្រឹមត្រូវ»។
 
ផែនការ​នេះត្រូវបាន​ស្នើដោយក្រសួងឧស្សាហកម្មនិង​ពាណិជ្ជកម្មវៀត​ណាម ​ហើយក៏បានដាក់​ជូន​ទៅ​រដ្ឋាភិបាល​​ដោយលើកច្បាស់ អំពីដំណោះ​ស្រាយ​ចំនួន​ ៦ ក្រុម​ដើម្បីអភិវឌ្ឍន៍ពាណិជ្ជកម្មតាមប្រព័​ន្ធ​អេឡិ​ចត្រូ​និក​​នៅ​វៀតណាម ដូចជា​ ការសុក្រិត្យនូវយន្តការ ​និងគោល​នយោបាយ​ដើម្បី​ឆ្លើយ​តបតនឹង​ម្រូវការ​ អភិវ​ឌ្ឍន៍​ វិស័យ​​នានា ក្នុងបរិបទ​នៃសេដ្ឋកិច្ច​ថ្មី និង​បង្កើន​សមត្ថភាព​គ្រប់គ្រង​ ព្រម​ទាំងប្រយុទ្ធ​ប្រឆាំង​នឹង​អំពើក្លែង​បន្លំ​ពាណិជ្ជកម្ម និងការរំលោភបំពានលើកម្មសិទ្ធិបញ្ញា ក៏ដូចជាការប្រកួត​ប្រជែង​អយុត្តិធម៌​នៅក្នុង​បរិស្ថាន​នេះ​​ជា​ដើមផង​ដែរ។ លោក Dang Hoang Hai ប្រធាន​នាយកដ្ឋាន​ពាណិជ្ជកម្មអេឡិចត្រូនិក​និង​ សេដ្ឋកិច្ច​ឌីជីថល​​នៃក្រសួង​​ឧស្សាហកម្ម និងពាណិជ្ជកម្មវៀត​ណាម​បានសង្កត់ធ្ងន់ថា៖
 
«យើងត្រូវ​អភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកដោយមានកន្លែងធំទូលាយទៀត ជាជាងការ​ផ្តោតសំខាន់​ត្រឹមតែ​លើទីក្រុង​ធំៗ។ ទីពីរគឺត្រូវនាំ   បច្ចេកវិទ្យាថ្មី និងគ្រប់គ្រងគុណភាព​ឱ្យបានល្អ​ប្រសើរ​ ដើម្បី​បង្កលក្ខណៈ​ងាយ​ស្រួលក្នុង​ការកាត់​បន្ថយចំណាយ​សម្រាប់​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ ទីបីគឺ​អភិវឌ្ឍន៍​ទំនិញវៀត​ណាម​។ នេះ​គឺ​ជាមូល​ដ្ឋានសម្រាប់ទាញយកផលប្រយោជន៍ពីវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដើម្បី​នាំម​កនូវ​ផលប្រ​យោជន៍​​ដល់ប្រជាជន​នៅតំបន់ដាច់​ស្រយ៉ាលនិង​នាំមកនូវ​ការប្រកួត​ប្រជែង​សមភាព​សម្រាប់​ក្រុមហ៊ុន​ផលិតទំ​និញវៀ​តណាមនានា ដែលបា​នចាត់ទុក​ជាកម្លាំង​ចលករក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅទូទាំង​ប្រទេស​ផង​ដែរ​»។
 
ផែន​ការមេនៃអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកជាតិសម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ ​គឺជា​ឯកសារគោល​នយោបាយដ៏សំខាន់ និងជាមូលដ្ឋាន​សម្រាប់ការ​អនុវត្តសកម្ម​ភាពពាណិជ្ជកម្ម​អេឡិចត្រូនិក​ជាច្រើន​រ​បស់វៀតណាម​ក្នុងរយៈពេល​ ៥ ឆ្នាំខាង​មុខ​។ នៅពេល​ដែលផែន​ការនេះត្រូវ​បាន​អនុវត្ត​យ៉ាង​ជាក់​ស្តែង​នោះ ​ពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមទំនងជានឹងកើនឡើងដល់លំដាប់ទី២នៅតំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​នេះក៏ជាទីផ្សារដែលមានសក្តានុពលបំផុតនៅក្នុ​ងតំបន់នៅឆ្នាំ២០២៥ ផង​ដែរ។ សេដ្ឋវិទូ​ Nguyen Tri Hieu បាន​ឲ្យដឹងថា៖​
 
«ដំបូងឡើយខ្ញុំយល់ព្រមទាំងស្រុង​ចំពោះផែនការនេះ ពីព្រោះការពិតជាក់ស្តែ​ងបានបញ្ជាក់​រួចមក​ហើយ​ ពាណិជ្ជកម្ម​អេឡិចត្រូនិក គឺជានិន្នាការដែលមិនអាចដើ​របញ្ច្រាសមកវិញបានឡើយ។​ ខ្ញុំគិត​ថាអ្វីដែល​ត្រូវធ្វើ​ដើម្បី​សំរេច​បាន​នូវ​គោលដៅនេះគឺស្ថាប័នមានសមត្ថកិច្ចនិងរដ្ឋាភិបាលចាំបាច់ត្រូវពន្លឿនអនុវត្តន៍ ប្រព័ន្ធទូទាត់ដោយគ្មាន​ប្រើសាច់ប្រាក់​។ ហេតុ​ដូច្នេះដើម្បី​លើកកម្ពស់​ការទិញ​ទំនិញ​តាម​អនឡាញ​ ឬក៏ហៅ​ថាធ្វើពាណិជ្ជកម្ម​អេឡិចត្រូនិក យើងត្រូវផ្តោត ​ការយកចិត្តទុកដាក់លើការ​ផ្លាស់ប្តូរទម្លាប់​ប្រើប្រាស់ទំនិ​ញរបស់​អតិថិជន​ដោយបង្កើនសកម្មភាពក្នុងផ្តល់ជំនឿទុកចិ​ត្តសម្រាប់គេផ​ដងដែរ»។
 
ក្នុងបរិបទ​ដែលរងផលប៉ះពាល់នៃជំងឺ Covid-19 ទម្លាប់ប្រើប្រាស់ទំនិញ បានបម្រែបម្រួលយ៉ាងខ្លាំង។ អតិថិជន​ប្រើប្រាស់​កម្ម​វិធី​ទិញ​ទំនិញ​តាម​អនឡាញ​  ដោយ​កាត់​បន្ថយការ​ប៉ះពាល់​គ្នាជំ​នួសឱ្យ​ការទិញ​ទំនិញ​តាម​បែប​ប្រពៃណី​ កាន់តែច្រើនឡើងៗ។ បុគ្គលនិងអង្គភាពអាជីវកម្មគ្រប់វិស័យកំពុងស្វែងរក         បណ្តាញ​ទិញ​និង​លក់បែបនេះ ដើម្បីផ្សព្វផ្សាយផលិតផលនិងជម្រុញផលិតកម្ម​និងអាជីវកម្ម​ផង​ដែរ​។ ដើម្បី​ទាញយក​កាលានុវត្ត​ភាព​នេះ ក៏ដូចជាជម្រុញការអនុវត្តរាល់ដំណោះស្រាយប្រកបដោយប្រសិទ្ធភាព ដែលបានចែងនៅ​ក្នុងផែន​ការ​មេ   ស្តីពីការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិកជាតិនោះ ការទិញនិងលក់​តាមអនឡាញ​ប្រាកដ​ជានឹង​​សម្រេចបាន​នូវប្រសិទ្ធភាព​និងសក្តានុពល​បំផុតក្នុង​ដំណើរការ​នាំវិស័យ​សេដ្ឋកិច្ច​របស់ប្រទេស​ជាតិប្រែ​ក្លាយ​ទៅជាខឿនសេដ្ឋកិច្ចឌីជីថល ​ផងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top