• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្នើឱ្យចិនបន្តគាំទ្រគម្រោងនានានៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន

កិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - ចិនបានធ្វើឡើងតាមអ៊ិនធឺរណែត
 

នាថ្ងៃទី៥ ខែមិនា ឆ្នាំ២០២១ នៅទីក្រុងហ្សាកាតា ថ្លែងក្នុងកិច្ចប្រជុំលើកទី ២២ នៃគណៈកម្មាធិការសហប្រតិ បត្តិការចម្រុះអាស៊ាន - ចិន (ACJCC) ធ្វើឡើងតាមប្រព័ន្ធវីដេអូ លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកម្មវៀត ណាមប្រចាំអាស៊ាន បានស្វាគមន៍ចំពោះការចូលរួមយ៉ាងក្លៀវក្លា របស់ ចិននៅក្នុងគម្រោងការគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI)។ លោកឯកអគ្គរដ្ឋទូតបានស្នើថា ចិនបន្តគាំទ្រផែនការការងារដំណាក់កាលទី ៤ របស់ IAI តាមរយៈគម្រោងថ្មី ក្នុងវិស័យយុទ្ធសាស្ត្រចំនួន ៥ គឺស្បៀងអាហារនិងកសិកម្ម ការសម្របសម្រួលពាណិជ្ជកម្មរួមទាំងមីក្រូហិរញ្ញវត្ថុខ្នាតតូចនិងមធ្យម ការអប់រំនិងសុខាភិបាលទៀតផង។

នៅក្នុងកិច្ចប្រជុំនេះ ភាគីចិនបានវាយតម្លៃទំនាក់ទំនងជាមួយអាស៊ានជាគំរូឆ្នើមសម្រាប់កិច្ចសហប្រតិ បត្តិការអាស៊ី - ប៉ាស៊ីហ្វិក ដោយចាត់ទុកអាស៊ានជាអាទិភាពកំពូលមួយនៅក្នុងគោលនយោបាយការបរទេសអ្នកជិតខាងរបស់ខ្លួន ដោយបានបញ្ជាក់ ការគាំទ្ររបស់ខ្លួនចំពោះការកសាងសហគមន៍អាស៊ាន និងបង្កើនតួនាទីជាស្នូលនៅក្នុងរចនាសម្ព័ន្ធតំបន់។ ក្រៅពីខ្ទង់ប្រាក់ការបរិច្ចាគចំនួន ១ លានដុល្លារ ដល់មូលនិធិអាស៊ានសម្រាប់ឆ្លើយតបទៅនឹងជំងឺរាតត្បាតកូវីដ ១៩ ចិនបានឲ្យដឹងថា ខ្លួននឹងចំណាយ ៥ លានដុល្លារសម្រាប់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសុខាភិបាលសហគមន៍អាស៊ាន - ចិន ផងដែរ។

សូមគូសបញ្ជាក់ថា ឆ្នាំ ២០២១ ត្រូវបានអាស៊ាននិងចិនជ្រើសរើស និងជាឆ្នាំនៃកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top