• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចបានវឌ្ឍនភាពក្នុងការចូលរួមខឿនសេដ្ឋកិច្ចឌីជីថល

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ BNEWS)


នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ វិទ្យាស្ថានសិក្សាស្រាវជ្រាវបច្ចេកវិទ្យា ដើម្បីសហគមន៍ (Tech For Good TFGI) បានរៀបចំសិក្ខាសាលា ដោយប្រធានបទ " មូលដ្ឋានឌីជីថល- កំណើននាពេលអនាគត" តាមទម្រង់ផ្ទាល់មុខ និងតាមអនឡាញ។

នៅក្នុងសិក្ខាសាលានេះ ប្រតិភូ អ្នកប្រាជ្ញ អ្នកសិក្សាស្រាវជ្រាវគោលនយោបាយ និងអ្នកជំនាញបច្ចេកវិទ្យាទាំងជាតិ និងអន្តរជាតិបានធ្វើការពិភាក្សា និងចែករំលែកបទពិសោធន៍ដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចឌីជីថលប្រដោយសមភាព បរិយាប័ន្ន និងចីរភាព ហើយតាមនោះរិះរកដំណោះស្រាយច្នៃប្រឌិតឲ្យសមស្របនឹងបរិបទនៃតំបន់អាស៊ីអាគ្នេយ៍។ អនុប្រធាននាយកដ្ឋានគ្រប់គ្រងសហគ្រាស នៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម លោក Nguyen Trong Duong បានឲ្យដឹងថា៖ “យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថលរបស់វៀតណាមបានសង្កត់ធ្ងន់ថា មូលដ្ឋានគ្រឹះឌីជីថលគឺជាដំណោះស្រាយឈានមុខគេ។ យុទ្ធសាស្រ្តផ្លាស់ប្ដូរឌីជីថលជាតិ ក៏បានអះអាងថា បើចង់ផ្លាស់ប្ដូរឌីជីថលយ៉ាង ឆាប់រហ័ស គឺត្រូវពឹងផ្អែកលើមូលដ្ឋានគ្រឹះឌីជីផល។

មុននេះ យោងតាមរបាយការណ៍ "មូលដ្ឋានគ្រឹះសេដ្ឋកិច្ច៖ កាតាលីករសម្រាប់កំណើនឌីជីថលនៅតំបន់អាស៊ីអាគ្នេយ៍" របស់វិទ្យាស្ថាន TFGI បានបង្ហាញថា វៀតណាមទទួលបានវឌ្ឍនភាពក្នុងការចូលរួមខឿនសេដ្ឋកិច្ចឌីជីថលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top