• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមសម្រេចយ៉ាងល្អប្រសើរតួនាទីជាប្រធានក្រុមប្រឹក្សាសន្តិសុខ

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំអ.ស.ប តាងនាមបណ្ដាប្រទេសអាស៊ានណែនាំពីសេចក្ដីសម្រេចចិត្តអំពីកិច្ចសហប្រតិបត្តិការរវាងអ.ស.បនិងអាស៊ាន។ (រូបថត៖ TTXVN)
 

ខែមេសាឆ្នាំ២០២១ជាលើកទី២ហើយដែលវៀតណាមទទួលតំណែងជា ប្រធានប្ដូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ក្នុង អាណត្តិ២០២០-២០២១។ នេះជាភារកិច្ចពហុភាគីដើមដំបូងដែលវៀតណាម ទទួល បន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣ ដែល ចូលរួមចំណែកអនុវត្ត៍ចក្ខុវិស័យ ទិសដៅនិងគោលជំហរធំៗអំពីកិច្ចការបរទេស របស់វៀតណាមក្នុងដំណាក់កាលខាងមុខ។

លើកទី២ចូលរួមក្រុមប្រឹក្សាសន្តិសុខ ទោះបីជាស្ថានភាពពិភពលោកមាន ការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ការប្រកួតប្រជែងរវាងប្រទេសមហាអំណាចរឹតតែ ខ្លាំងក្លាឡើង ជម្លោះ អស្ថិរភាពបន្តកើតឡើងនៅទីកន្លែងជាច្រើនលើពិភពលោក ហើយពិសេសគឺជម្ងឺរាតត្បាត កូវីដ ១៩ កំពុងញាំញីយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែវៀត ណាមបានបង្កើតឡើង “សញ្ញាសម្គាល់វៀតណាម” ដ៏លេចធ្លោនៅស្ថាប័នសំខាន់ បំផុតរបស់អ.ស.បអំពីការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។

វៀតណាមបង្កើតសញ្ញាសម្គាល់ជាច្រើននៅក្រុមប្រឹក្សាសន្តិសុខ

នោះគឺសញ្ញាសម្គាល់និងអត្តសញ្ញាណកិច្ចការបរទេសរបស់ប្រទេសវៀតណាមដែលស្នេហាសន្តិភាព ប្រឆាំងជំទាស់គ្រប់រូបភាពទាំងអស់នៃសង្គ្រាមនិង ការប្រើប្រាស់អំពើហឹង្សា លើកកំពស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងការ គោរពច្បាប់អន្តរជាតិ។ វៀតណាមបានប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ ឯករាជ្យ ម្ចាស់ការ ការពារផលប្រយោជន៍ជាតិឲ្យបានសមស្របនឹងផល ប្រយោជន៍រួមរបស់សហគមន៍អន្តរជាតិ ចូលរួមចំណែកយ៉ាងសកម្ម ម្ចាស់ការ ប្រកបដោយលក្ខណៈស្ថាបនានិងការទទួលខុសត្រូវ ដោះស្រាយយ៉ាងសម ហេតុផលនូវបញ្ហាស្មុគស្មាញនានាក្នុងរបៀបវារៈនៃក្រុមប្រឹក្សាសន្តិសុខ ព្រម ទាំងលើកកំពស់កិច្ចខិតខំប្រឹងប្រែង បទពិសោធន៍របស់វៀតណាមក្នុងដំណើរ ការស្ដារឡើងវិញនិងអភិវឌ្ឍប្រទេសជាតិផងដែរ។

លើកដំបូងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខកាលពីខែមករាឆ្នាំ២០២០ វៀតណាមបានដឹកនាំដោយជោគជ័យនូវកិច្ចប្រជុំពិភាក្សាបើកចំហក្រោមប្រធានបទ “ជំរុញការគោរពធម្មនុញ្ ញអ.ស.បក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខ អន្តរជាតិ” និងកិច្ចប្រជុំអំពី “កិច្ចសហប្រតិបត្តិការរវាងអ.ស.បនិងអាស៊ាន” ដែល ជាវេទិកាផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការលើកដំបូងរវាងក្រុមប្រឹក្សាសន្តិសុខជា មួយអាស៊ាន តាមនោះពង្រីកយ៉ាងល្អប្រពៃនូវតួនាទី២ដើរទន្ទឹមគ្នា គឺ ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខផង និងជាប្រធានអាស៊ានឆ្នាំ២០២០ផង។ វៀតណាមក៏បានធ្វើជាអធិបតីដោយជោគជ័យកិច្ចប្រជុំអន្តរជាតិអំពីនារី សន្តិ ភាព និងសន្តិសុខ ដោយមានការចូលរួមរបស់តំណាងជាង៤០០នាក់មកពី ប្រទេសជិត៩០ ព្រមទាំងអង្គការអន្តររដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាល សំខាន់ៗជាច្រើនផងដែរ។

អនុវត្តន៍មាគ៌ាកិច្ចការបរទេស “ភាពជាដៃគូដើម្បីសន្តិភាពដោយចីរភាព”

ឈានចូលឆ្នាំទី២នៃអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ហើយកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខលើកទី២ ក្នុងខែមេសា កន្លងទៅ វៀតណាមបានអនុវត្តន៍យ៉ាងខ្លាំងក្លានូវមាគ៌ាកិច្ចការបរទេស ដែលត្រូវ បានមហាសន្និបាតបក្សលើកទី១៣ដាក់ចេញ ជាពិសេសគឺការពង្រីកតួនាទី ឈានមុខគេនៃផ្នែកកិច្ចការបរទេស ព្រមទាំងជំរុញខ្លាំង លើកកំពស់កិច្ចការបរ ទេសពហុភាគី ការធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយនិងទូលំទូលាយ ផងដែរ។ វៀតណាមបានជំរុញបណ្ដាអាទិភាពនិងការសន្យារបស់ខ្លួនក្នុង អាណត្តិនេះ គឺ “ភាពជាដៃគូដើម្បីសន្តិភាពដោយចីរភាព” ដែលផ្ដោតសំខាន់ទៅ លើការស្វែងរកដំណោះស្រាយសមហេតុផល និងប្រកបដោយចីរភាពសម្រាប់ ជម្លោះ ជំរុញកិច្ចសន្ទនា ដោះស្រាយជម្លោះដោយសន្តិវិធី បង្កើនតួនាទីរបស់អង្គ ការតំបន់ ដាក់ប្រជាជនជាមជ្ឈភាព ហើយបង្កើតឡើងគោលនយោបាយមនុ ស្សសាស្ត្រឆ្ពោះទៅមុខសញ្ញាដែលងាយរងគ្រោះ។ ដោយឈរលើស្មារតីនោះ វៀតណាមបានធ្វើជាអធិបតីនៅព្រឹត្តិការណ៍សំខាន់ចំនួន៣ ក្នុងនាមជាប្រធាន ក្រុមប្រឹក្សាសន្តិសុខ ដោយមានប្រធានបទប្រកបដោយអត្ថន័យនិងទាន់ហេតុ ការណ៍។ ព្រឹត្តិការណ៍សំខាន់បំផុតនោះគឺ កិច្ចប្រជុំពិភាក្សាបើកចំហជាន់ខ្ពស់ ដែលបានធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ក្រោមប្រធានបទ “បង្កើនកិច្ចសហប្រតិ បត្តិការរវាង អ.ស.បនិងអង្គការតំបន់ក្នុងការជំរុញជំនឿទុកចិត្តនិងកិច្ចសន្ទនាក្នុងការទប់ស្កាត់និងដោះស្រាយជម្លោះ”។ មុននោះ នៅថ្ងៃទី៨ មេសា វៀតណាម បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអំពីប្រធានបទ “ជំនះពុះពារលើផលវិបាកដោយ សារគ្រាប់បែកមីននិងថែរក្សាសន្តិភាពដោយចីរភាព៖ បង្កើនការតភ្ជាប់ដើម្បីធ្វើ សកម្មភាពឲ្យមានផ្លែផ្កាជាង”។ នាពេលថ្មីៗនេះ នៅថ្ងៃទី២៧ មេសា វៀតណាម ក៏បានធ្វើជាអធិបតីនៅកិច្ចប្រជុំពិភាក្សាបើកចំហថ្នាក់រដ្ឋមន្រ្តីក្រោមប្រធានបទ “ការពារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធចាំបាច់ចំពោះការរស់រានមានជីវិតរបស់ ប្រជាជនក្នុងជម្លោះប្រដាប់អាវុធ” ដែលបានសង្កត់ធ្ងន់លើកិច្ចការពារជនស៊ីវិល ក្នុងជម្លោះប្រដាប់អាវុធផងដែរ។

រហូតមកដល់ពេលនេះ វៀតណាមបានសម្រេចយ៉ាងល្អប្រសើរនូវតួនាទី ជាប្រធានក្រុមប្រឹក្សាសន្តិសុខប្រចាំខែមេសាឆ្នាំ២០២១។ រាល់លទ្ធផលវិជ្ជមាន ទាំងនេះ បានចូលរួមចំណែកក្នុងការថែរក្សានិងពង្រឹងបរិយាកាសសុខសន្តិភាព ស្ថិរភាព និងអំណោយផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ: លើកកំពស់កិត្យានុ ភាព ឋានៈរបស់វៀតណាមលើឆាកអន្តរជាតិ ព្រមទាំងបន្តនាំទំនាក់ទំនងសហ ប្រតិបត្តិការពហុវិស័យរវាងវៀតណាមជាមួយបណ្ដាប្រទេសនិងដៃគូសំខាន់ៗ បន្តរីកចម្រើនយ៉ាងស៊ីជម្រៅផងដែរ៕

តាម VOV5- វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top