• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមរួមចំណែកសកម្មសម្រាប់សន្តិភាពសន្តិសុខតំបន់និងអន្តរជាតិ


 ឯកអគ្គរដ្ឋទូតលោកស្រី Nguyen Phuong Nga ប្រធានក្រុមបេសកកម្មអមអង្គការសហប្រជាជាតិ 

ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២៤ ​និងទី២៥ នៅទីស្នាក់ការអង្គកា​រសហប្រជាជាតិប្រ ចាំទី​ក្រុង​ញូវ​យ៉ក មហាសន្និបាត​អង្គការ​សហប្រជាជាតិ បានរៀបចំ​សន្និសីទជាន់ ខ្ពស់​ស្តី​ពីការ​កសាង​​និង​​រក្សា​សន្តិភាព។​ 
 
ចូលរួមក្នុងកិច្ចប្រជុំ​នេះមានតំណាង​មកពី ប្រទេសសមាជិកទាំង​ ១២៨និងអង្គការអន្ត​រជាតិមួយ​ចំនួន។ អញ្ជើញ​ថ្លែង​មតិក្នុង កិច្ចប្រជុំពិគ្រោះ​យោបល់ ឯកអគ្គរដ្ឋទូត​លោកស្រី Ngu​yen Phuong Nga ប្រធាន ក្រុ​មបេសកកម្ម​អមអង្គការ​សហប្រជាជាតិ​បានចាត់ទុក​ថា អង្គការ​សហប្រជាជាតិ ចាំបាច់ត្រូវ​មានអភិក្រម​គ្រប់ជ្រុង​ជ្រោយដោយ​យ​កមនុស្ស​ជាមជ្ឈមណ្ឌលសម្រាប់កសា​ង និងប្រតិបត្តិរាល់គោល​នយោបា​យ វិធានការ​ជាក់ស្តែង​ សំដៅដោះស្រា​យ ជម្លោះ ឈរលើមូលដ្ឋាន​គោរពរដ្ឋធ​ម្មនុញ្ញនិង​ច្បាប់អ​ន្តរជាតិ គោរព​ឯក​រាជ្យន​យោ បា​យ អធិបតេយ្យភាពនិងបូរណភាពដែ​នដីនៃប្រទេស​នីមួយ​ៗ។ វៀត​ណាម​គាំទ្រ រាល់​សំណើរ​តាម​គោល​ដៅដើម្បី​ឲ្យអង្គ​ការសហ​ប្រជាជាតិសម្រេចកាតព្វ ​កិច្ចរបស់ ខ្លួនក្នុង​សកម្មភាព​រក្សាសន្តិភាព​និង​ជួយ​ឧបត្ថម្ភ​ប្រទេស​សមាជិក​អនុវត្តគោល​ដៅ អភិវឌ្ឍន៍របស់ខ្លួ​នផង​ដែរ​។
 
លោកស្រី Nguyen Phuong Nga ​ក៏បាន​គូសបញ្ជាក់នូវការ​សន្យារបស់វៀត​ណាម ដែល​រួមចំណែក​សកម្មទៅក្នុង​សន្តិភា​​ព​ សន្តិសុខតំបន់និងអ​ន្តរជាតិ។ គោលការណ៍មុនក៏ដូចជាក្រោយ​របស់វៀតណាម គឺ​ដោះស្រាយ​ជម្លោះ​ដោយ​​សន្តិវិធីក្នុង​នោះមានអនុសញ្ញាអង្គការ សហ ប្រជា​ជាតិឆ្នាំ១៩៨២ គោរពរាល់ដំណើ​រការ ការទូត​និង​ច្បាប់​ដើម្បី​​សម្រេច​បានឆាប់ៗនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខា​ងកើត (COC) ផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top