• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមិនទាន់មានបទប្បញ្ញត្តិដោយឡែកស្តីពីការឆ្លងដែនសម្រាប់ប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំង

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang អញ្ជើញអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានជាតិនិងអន្តរជាតិ លើកឡើងសំណួរ (រូបថត៖ TTXVN)
 

ក្នុងបរិបទ “លិខិតឆ្លងដែនវ៉ាក់សាំង” ត្រូវបានប្រទេសមួយចំនួននៅលើពិភពប្រើប្រាស់ ស្ថាប័នរបស់វៀតណាមក៏កំពុងសម្របសម្រួលសិក្សាវាយតម្លៃនិងស្នើចេញវិធានការដោះស្រាយសមស្របសម្រាប់បញ្ហានេះ តាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។

ក្នុងសន្និសីទកាសែតជាប្រចាំ របស់ក្រសួងការបរទេសវៀតណាម នារសៀលថ្ងៃទី ៨ ខែមេសានៅទីក្រុងហាណូយ ឆ្លើយតបសំណួររបស់អ្នកសារព័ត៌មាន ដោយស្នើឲ្យផ្តល់ព័ត៌ មានអំពីបែបបទឆ្លងដែន សម្រាប់ប្រជាជនដែលត្រូវបានចាក់វ៉ាក់សាំងការពារកូវីដ ១៩រួចហើយ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖ បច្ចុប្បន្ននេះ នៅវៀតណាមមិនទាន់មានបទប្បញ្ញត្តិដាច់ដោយឡែកស្តីពីបែបបទឆ្លងដែន សម្រាប់ប្រជាជនដែលបានចាក់វ៉ាក់សាំងការពារកូវីដ ១៩ ឡើយ។ ក្នុងបរិបទ “លិខិតឆ្លង ដែនវ៉ាក់សាំង” ត្រូវបានប្រទេសមួយចំនួននៅលើពិភពប្រើប្រាស់ ស្ថាប័នរបស់វៀតណាមក៏កំពុងសម្របសម្រួលសិក្សាវាយតម្លៃនិងស្នើចេញវិធានការដោះស្រាយសមស្របសម្រាប់បញ្ហានេះ តាមការបញ្ជាណែនាំរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល។ ទន្ទឹមជាមួយគ្នានោះ ក្រសួងការបរទេសក៏កំពុងធ្វើការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីសិក្សានិងសំយោគបទពិសោធន៍ជាក់ស្តែងពីប្រទេសដទៃទៀត ដើម្បីសិក្សានិងស្នើនូវគោលនយោបាយអន្តោប្រវេសន៍សមស្រប ក្នុងគោលបំណងឆ្ពោះទៅអនុវត្តន៍គោលដៅពីរដើរទន្ទឹមគ្នា គឺប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនិងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top