• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសក្តានុពលដ៏ធំធេងសម្រាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាន


លោក Sanjay Gupta អនុប្រធានទទួលបន្ទុកអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន HCL Technologies ឥណ្ឌា ក្នុងសិក្ខាសាលា តាមរយៈប្រព័ន្ធវីដេអូ
 

វៀតណាមមានសក្តានុពលដ៏ធំធេងសម្រាប់អភិ វឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាន (IT) ដោយសារមានប្រភពធនធានមានទេពកោសល្យវ័យក្មេង និងបរិយាកាសវិនិយោគគួរឲ្យទាក់ទាញដែលបានក្លាយជាគោលដៅវិនិយោគដ៏ភ្លឺស្វាងបំផុតក្នុងតំបន់សម្រាប់សហគ្រិនឥណ្ឌា។ 
 
នេះគឺជាការវាយតម្លៃ របស់លោក Sanjay Gupta អនុប្រធានទទួលបន្ទុកអាជីវកម្មរបស់សម្ព័ន្ធក្រុមហ៊ុន HCL Technologies ឥណ្ឌា  នៅក្នុងសិក្ខាសាលា តាមអ៊ិនធឺរណែតក្រោមប្រធានបទ “គោលនយោបាយម៉ាក្រូ សេដ្ឋកិច្ចសំខាន់ៗរបស់រដ្ឋាភិបាល វៀត ណាមដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតនិងវិស័យសក្តានុពលសម្រាប់វិនិយោគិនរយៈពេលវែង" ដោយស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌារៀបចំឡើងនាថ្ងៃទី ៧ ខែសីហា។ សិក្ខាសាលានេះមានការចូលរួមពីសហគ្រាស អ្នកវិនិយោគ អ្នកជំនាញនិងអ្នកប្រាជ្ញល្បីៗ ជាង១០០នាក់ មកពីវៀតណាមនិងឥណ្ឌាផង ដែរ។ លោក Gupta បានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុន HCL កំពុងផ្សព្វផ្សាយផែនការដ៏ធំមួយ ដើម្បីវិនិយោគរាប់រយលានដុល្លារនៅប្រទេសវៀតណាម ដោយជ្រើសរើសបុគ្គលិករហូតដល់ ៨.០០០ នាក់នៅឆ្នាំសារពើពន្ធខាងមុខនេះ ជាពិសេសនៅក្នុងវិស័យ Software និងសេវាកម្ម តែម្តង។ លើសពីនេះទៅទៀត សម្ព័ន្ធក្រុមហ៊ុនកំពុងឆ្ពោះទៅគោលបំណង បង្កើតមជ្ឈមណ្ឌលមួយនៅវៀតណាមហើយនោះនឹងក្លាយជាមជ្ឈមណ្ឌលមួយក្នុងចំណោមមជ្ឈមណ្ឌល ធំបំផុតរបស់ HCL នៅក្រៅប្រទេសឥណ្ឌា ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន ក្រុមហ៊ុន HCL គឺជាក្រុមហ៊ុនបច្ចេក វិទ្យាធំបំផុតទីបីរបស់ប្រទេសឥណ្ឌា ដែលមាននិយោជិកចំនួន ១៥០.០០០ នាក់ កំពុងធ្វើការនៅក្នុង ៤៧ ប្រទេសជុំវិញពិភពលោក។ ចំណូលក្រុមទទួលបានកាលពីឆ្នាំមុន ឈានដល់ ១០ ពាន់លានដុល្លារអាមេរិក៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម


ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top