• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យ សាច់ប្រាក់និងចាត់បញ្ជូនអ្នកជំនាញទៅ ជួយប្រទេសឡាវឆ្លើយតបនឹងជម្ងឺ កូវីដ ១៩

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung (ខាងស្ដាំ) ប្រគល់ជានិមិត្តរូបទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លាអាមេរិកជូនឧបនាយករដ្ឋមន្រ្តីឡាវ លោក Kikeo Khaykhamphithoune។ (រូបថត៖ VOV)
 

នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិ Vattay រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ បានប្រព្រឹត្តទៅពិធីប្រគល់អំណោយរបស់បក្ស រដ្ឋនិងប្រជាជនវៀត ណាម សំដៅជួយឧបត្ថម្ភបក្សរដ្ឋនិងប្រជាជនឡាវ ឆ្លើយតបនឹងជម្ងឺរាតត្បាត កូវីដ ១៩។ ថ្លែងនៅពិធីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បាន សង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលប្រកៀកស្មាជាមួយឡាវក្នុងការប្រយុទ្ធប្រឆាំងនឹង ជម្ងឺ កូវីដ ១៩ ព្រមទាំងជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្ដូរផ្ដាច់របស់បក្ស រដ្ឋ រួមជាមួយការប្ដេជ្ញាចិត្តនិងការស្រុះចិត្តគំនិតរបស់អាជ្ញាធរនិងប្រជាជនទាំងមូល ប្រទេសនិងប្រជាជនឡាវជាបងប្អូននឹងជំនះលើជម្ងឺ កូវីដ ១៩ យ៉ាងឆាប់ៗ ស្ដារសេដ្ឋ កិច្ចសង្គមឡើងវិញ ហើយបន្តអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនេះដែរ បក្ស រដ្ឋ និងប្រជាជនវៀតណាមបានប្រគល់ជូនបក្ស រដ្ឋនិងប្រជាជនឡាវ ទឹកប្រាក់ចំនួន៥០ម៉ឺនដុល្លាអាមេរិក ហើយរៀបចំជើងហោះហើរបន្ទាន់ ដឹកសម្ភារៈបរិក្ខារពេទ្យ រួមមាន ម៉ាស់សុខាភិបាលចំនួន២លានម៉ាស់ ម៉ាស៊ីនជំនួយដក ដង្ហើម ២០០ គ្រឿងនិងសារធាតុគីមីកំចាត់មេរោគ Chloramine B ១ម៉ឺនគីឡូក្រាម ដើម្បីជួយឡាវឆ្លើយតបនឹងជម្ងឺ កូវីដ ១៩។ ជើងហោះហើរពិសេសពីទីក្រុងហាណូយ នេះ ក៏ដឹកក្រុមអ្នកជំនាញសុខាភិបាលវៀតណាមចំនួន៣៥នាក់ ដែលទៅជួយឧបត្ថម្ភ ឡាវក្នុងការងារបង្ការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចជាបង្កើតប្រព័ន្ធធ្វើតេស្តរហ័ស និងបង្កើតមន្ទីរពេទ្យបណ្ដោះអាសន្នផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top