• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រគល់សម្ភារៈបរិក្ខាពេទ្យដើម្បីគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា


នាថ្ងៃទី ១៥ ខែតុលា នៅអាកាសយានដ្ឋានអន្តរជាតិ Yangon ប្រទេសមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោក Ly Quoc Tuan បានប្រគល់សម្ភារៈបរិក្ខាពេទ្យរបស់រដ្ឋាភិបាល វៀតណាម ដើម្បីជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា។
 

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោក Ly Quoc Tuan បានប្រគល់សម្ភារៈបរិក្ខាពេទ្យរបស់រដ្ឋាភិបាល វៀតណាម ដើម្បីជួយគាំទ្រដល់ប្រទេសមីយ៉ាន់ម៉ា (ប្រភព៖ស្ថានទូតទូត វៀតណាមប្រចាំនៅមីយ៉ាន់ម៉ា )


មុខទំនិញទាំងនេះរួមមានម៉ាស់ការពារចំនួន ៣២៥,០០០ ម៉ាស់ ដែលមានតំលៃ ២ ម៉ឺនដុល្លារអាមេរិក ត្រូវបានប្រគល់ជូនលោកសាស្រ្តាចារ្យ Zaw Than Htun នៃក្រសួងសុខាភិបាលនិងកីឡាមីយ៉ាន់ម៉ា ដើម្បីជួយដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការទប់ស្កាត់នឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩លើកទី២ ។

ភាគីមីយ៉ាន់ម៉ាបានវាយតម្លៃខ្ពស់និងថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានជួយឧបត្ថម្ភទាន់ពេលវេលា នៅចំពេលដែល ប្រទេសមីយ៉ាន់ម៉ាកំពុងជួបការលំបាកដោយសារខ្វះខាតសម្ភារៈបរិក្ខាពេទ្យ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top