• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី

តំណាងវៀតណាម ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំ​អ.ស.បបានអះអាងថា វៀតណាមជានិច្ច កាលប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី។
 

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអ.ស.ប (រូបថត៖ VOV)

នាថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំសម័យពិភាក្សាបើកចំហស្ដីពី “តួនាទីនៃការផ្សះផ្សាក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ” ដោយទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ សមាជិកនានានៃអ.ស.ប។

ថ្លែងនៅទីនេះ អគ្គលេខាធិការអ.ស.បលោក Antonio Guterres បានចាត់ទុកថា ការកសាងជំនឿទុកចិត្ត គោរពការពិតនិងធានាអោយសម្លេងរបស់សមាសភាគទាំងអស់សុទ្ធតែត្រូវបានផ្ទៀងស្ដាប់នោះ គឺកត្តាសំខាន់ក្នុងដំណើរការផ្សះផ្សា។ ក្នុងពេលជាមួយគ្នានោះ បណ្ដាប្រទេសជាសមាជិកបានចាត់ទុកថា ក្នុងដំណើរការនេះ គោលការណ៍នានាស្ដីពីការគោរពឯករាជ្យ អធិបតេយ្យភាពនិង មិនធ្វើអន្តរាគមន៍ ត្រូវតែបានធានា ហើយមូលហេតុស្នូលៗនៃជម្លោះក៏ត្រូវតែបាន ពិចារណាប្រកបដោយសមភាពផងដែរ។

តំណាងវៀតណាម ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអ.ស.បបានអះអាងថា វៀតណាមជានិច្ចកាលប្រកាន់យ៉ាងខ្ជាប់នូវគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធី។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ក្នុងដំណើរការផ្សះផ្សានោះគឺប្រទេសពាក់ព័ន្ធ ដោយផ្ទាល់ដល់ជម្លោះនោះត្រូវតែជាកត្តាមានលក្ខណៈសម្រេចកំណត់។ ទន្ទឹមនឹងនោះ ត្រូវចាត់វិធានការអភិក្រមនឹងដំណើរការផ្សះផ្សាអោយបានយូរអង្វែងនិងពេញលេញដោយសារការដោះស្រាយយ៉ាងដាច់ខាតនូវបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម សមភាព និងបញ្ហាទាក់ទិននានា នឹងជួយរុញថយក្រោយជម្លោះជានិរន្ត៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top