• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញារួមចំណែកពង្រឹងនីតិរដ្ឋនៅថ្នាក់ជាតិនិងអន្តរជាតិ

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានឲ្យដឹងថា៖ វៀតណាមកំពុងខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។

លោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាមប្រចាំនៅអង្គការសហប្រជាជាតិ


ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀត ណាម ប្រចាំនៅអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែតុលា បានថ្លែងសុន្ទរកថា ស្តីពីតួនាទីសំខាន់នៃនីតិរដ្ឋ នៅថ្នាក់ជាតិនិងអន្តរជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការធានាសិទ្ធិមនុស្សនិងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ នៅឯកិច្ចប្រជុំគណៈកម្មាធិការច្បាប់ (គណៈកម្មាធិការទី ៦) នៃមហាសន្និ បាតអង្គការសហប្រជាជាតិនីតិកាល ទី ៧៥។

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញ នាពេលបច្ចុប្បន្ននេះ ជាពិសេសផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ ឯកអគ្គរដ្ឋទូត លោក Dang Dinh Quy បានសង្កត់ធ្ងន់ថា សកម្មភាពលើកកម្ពស់នីតិរដ្ឋនៅថ្នាក់ជាតិ គួរតែផ្តោតលើកិច្ចការពារក្រុមមនុស្សងាយរងគ្រោះ ដោយធានានូវភាពយុត្តិធម៌និងសមភាព។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យប្រទេសនានា គោរពគោលការណ៍នៃការដោះស្រាយជម្លោះអន្តរជាតិ លើកកម្ពស់តួនាទីរបស់តុលាការអន្តរជាតិនិងយុត្តាធិការអន្តរជាតិក្នុងការដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធី និងជំរុញការគោរពនីតិរដ្ឋនៅកម្រិតអន្តរជាតិ។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វៀតណាមប្តេជ្ញាបន្តរួមចំណែកជាវិជ្ជមាននិងមានការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ និងបណ្តាប្រទេសដទៃទៀត ដើម្បីពង្រឹងនីតិរដ្ឋនៅថ្នាក់ជាតិនិងអន្តរជាតិ។

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានឲ្យដឹងថា៖ វៀតណាមកំពុងខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីកសាងតំបន់អាស៊ីអាគ្នេយ៍ប្រកប ដោយសន្តិភាព ស្ថិរភាពនិងវិបុលភាព។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២  ដោះស្រាយជំលោះដោយសន្តិវិធី ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top