• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានអះអាងសារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមកិច្ចខិតខំប្រឹងប្រែងនៃការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ

រូបថតឧទាហរណ៍ (ប្រភព៖AFP/TTXVN)
 

នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីថ្លែងការប្រធានស្តីពីការប្រឆាំងអំពើភេរវកម្មអន្តរជាតិនៅក្នុងកិច្ចពិភាក្សាបើកចំហរតាមប្រព័ន្ធវិដេអូ ក្នុងឱកាសរំលឹកខួបលើកទី ២០ នៃការអនុម័តសេចក្តីសម្រេច ១៣៧៣ (២០០១) ស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិ។

អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Nguyen Phuong Tra ទីប្រឹក្សានិងជាអនុប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយលោកស្រិក៏បានបញ្ជាក់ថាចាំបាច់ត្រូវលើកកម្ពស់វិធីសាស្រ្តគ្រប់ជ្រុងជ្រោយដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលផ្តោតសំខាន់លើការបង្ការនិងបញ្ចប់ជម្លោះ ព្រមទាំង លុបបំបាត់លក្ខខណ្ឌអំណោយផលសម្រាប់អំពើភេរវកម្ម និងពង្រឹងសមត្ថភាពរបស់សហគមន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងហានិភ័យនៃការឃោសនាអំពើហឹង្សានិងភេរវកម្មផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top