• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានបង្កើតដោយជោគជ័យឧបករណ៍ Kit ចំនួនពីរឈុតសម្រាប់រកឃើញនិងធ្វើរោគវិនិច្ឆ័យកូវីដ ១៩


 ឧបករណ៍ធ្វើតេស្ត VinKit SARS-CoV-2 Multiplex RT-PCR 
 

ឧបករណ៍ធ្វើតេស្តថ្មី kit ចំនួនពីរឈុត សម្រាប់រកឃើញនិងធ្វើរោគ​វិនិច្ឆ័យ​ដោយវិទ្យាស្ថាន​ស្រាវជ្រាវកោសិការ​ដើម​និង​បច្ចេកវិទ្យាហ្សែន Vinmec (ចំណុះសម្ព័ន្ធក្រុមហ៊ុន Vingroup) បង្កើតឡើង។ 

ភាពខុសគ្នានៃឈុត VinKit ទាំងពីរនេះគឺស្ថិតក្នុងដំណើរការអនុវត្ត។ ខណៈពេលដែលឧបករណ៍ VinKit SARS-CoV-2 RT-PCR 1.0 ប្រតិបត្តិតាមដំណើរការបច្ចេកវិទ្យា ដោយមានប្រតិកម្មឯករាជ្យចំនួន ០៣ ដើម្បី​បញ្ជាក់​ពី​លទ្ធផលនោះ គឺឈុត VinKit SARS-CoV-2 Multiplex RT-PCR បានរួមបញ្ចូលនូវប្រតិកម្មឯករាជ្យចំនួន ៣ ទៅ​តែមួយវិញ ដើម្បីជួយសន្សំសំចៃផលិតផលជីវវិទ្យា  ពេលវេលា ការចំណាយ កាត់​បន្ថយ​ប្រតិបត្តិ​ការ​និង​កាត់​បន្ថយ​កំហុសបច្ចេកទេស។ សាស្រ្តាចារ្យ - បណ្ឌិត Nguyen Thanh  Liem នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​កោសិកាដើម​និង​វិទ្យាសាស្រ្តបច្ចេកវិទ្យាហ្សែនបានឲ្យដឹងថា ដោយមានការរួមបញ្ចូលគ្នា “៣ ក្នុង ១”  ហេតុដូច្នេះ ឧបករណ៍ VinKit SARS-CoV-2 Multiplex RT-PCR បានជួយកាត់បន្ថយ ២/៣ នៃប្រតិបត្តិការបច្ចេកទេស កាត់​បន្ថយកំហុសក្នុងដំណើរការអនុវត្តន៍និងសន្សំសំចៃលើការចំណាយ។ ជាពិសេស ឧបករណ៍ VinKit នេះ បាន​បង្កើនល្បឿន​ធ្វើតេស្តទ្វេដង បើប្រៀបធៀបទៅនឹងឧបករណ៍ដែលមាននៅលើទីផ្សារ។ ប្រការនេះមានសារៈ​សំខាន់​ក្នុងការគ្រប់គ្រង បង្ការនិងទប់ស្កាត់ជំងឺ។ បច្ចុប្បន្ន Vinmec កំពុងអនុវត្តដំណើរ​ការផលិត​កម្ម​ជាបន្ទាន់​និងធ្វើបែបបទចុះបញ្ជី សម្រាប់ការចែកចាយឱ្យបានទូលំទូលាយ។
 
សូមគូសបញ្ជាក់​ថា VinKit SARS-CoV-2 RT-PCR 1.0 និង VinKit SARS-CoV-2 Multiplex RT-PCR គឺជាឧបករណ៍ Kit ចំនួនពីរឈុត ដែលបានវិទ្យាស្ថានស្រាវជ្រាវកោសិកាដើមនិងបច្ចេកវិទ្យាហ្សែន Vinmec បង្កើតឡើង​ដោយផ្អែកលើដំណើរការបច្ចេកវិទ្យានៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត សហរដ្ឋ អាមេរិក (CDC សហរដ្ឋអាមេរិក) និងត្រូវបាន នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឪសថអាមេរិក អនុញ្ញាត្តិឲ្យ​ប្រើប្រាស់ ក្នុងខែមីនាឆ្នាំ ២០២០៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top