• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តចរចាទិញវ៉ាក់សាំងបង្ការ Covid-19

តាមការគ្រោងទុក ចាប់តាំងពីខែមីនាខាងមុខ វៀត ណាមនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 ទ្រង់ទ្រាយធំជាលើកដំបូង។

ការស្វែងរកប្រភពផ្គត់ផ្គង់វ៉ាក់សាំងបង្ការ Covid-19 កំពុងក្លាយទៅជាអាទិភាពចម្បងរបស់បណ្ដាប្រទេស។
(រូបថត៖ IranPress)


តាមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ក្រៅពីចំនួនវ៉ាក់សាំងបង្ការ Covid-19 ចំនួន៣០ លានដូសដែលវៀតណាមកក់ទិញពីក្រុមហ៊ុន Astra Zeneca និងចំនួន៣០លានដូសទៀតដែលជាជំនួយរបស់កម្មវិធី COVAX ផ្ដល់ជូនវៀតណាម ក្នុងឆ្នាំ២០២១នោះ វៀតណាមត្រូវការបរិមាណវ៉ាក់សាំងចំនួន ១៥០ លានដូសបន្ថែមទៀតក្នុងឆ្នាំនេះ ប្រសិនបើចង់មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងអស់។

ហេតុដូច្នេះ ក្នុងសប្ដាហ៍នេះភ្លាមៗ ក្រសួងសុខាភិបាលនឹងបន្តកិច្ចចរចាទិញ វ៉ាក់សាំង Covid-19 ជាមួយបណ្ដាក្រុមហ៊ុនរបស់រុស្ស៊ីនិងអាមេរិក។ តាមការគ្រោងទុក ចាប់តាំងពីខែមីនាខាងមុខ វៀតណាមនឹងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងបង្ការ Covid-19 ទ្រង់ទ្រាយធំជាលើកដំបូង។ ទន្ទឹមនឹងនោះ វៀតណាមក៏កំពុងជំរុញខ្លាំងនូវដំណើរការសាកល្បងវ៉ាក់សាំង ឆ្ពោះទៅការផលិតវ៉ាក់សាំងដោយខ្លួន ឯង ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top