• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

សេដ្ឋកិច្ច

វៀតណាមបន្តផ្លាស់ប្តូរថ្មីទំលំទូលាយលើវិស័យសេដ្ឋកិច្ច

ថ្លែងសុន្ទរក​ថានៅ​ចំពោះមុខប្រតិភូ ដែលចូល​រួម​សន្និសីទ​កំពូល​ នៃថ្នាក់ដឹក​នាំធនាគារ​អាស៊ី២០១៦ (The Asian Banker Summit 2016) ចំនួន​១០០០នាក់ ទើបបាន​ប្រព្រឹត្ត​ទៅ នៅថ្ងៃ១១ ខែ​ឧសភា ក្នុង​ទីក្រុង​ហាណូយ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​អះអា​ង​ថា រដ្ឋាភិបាល​វៀត​ណាម​បន្តការផ្លាស់ប្តូរ​ថ្មី​ទំលំទូលាយ​លើវិស័យ​សេដ្ឋកិច្ច និង​សន្យា​បង្ក​លក្ខណៈ​ងាយ​ស្រួល​បំផុត​ជូន​វិនិយោគិន​។

ថ្លែងសុន្ទរកថាក្នុងសន្និសីទ លោក​នាយករដ្ឋមន្រ្តី ង្វៀន​ស្វឹនភុក (Nguyen Xuan Phuc) ស្វាគមន៍​និង​គាំទ្រ​ក្រោម​ប្រធាន​បទ នៃស​ន្និ​សីទ​លើក​នេះ “ការ​ទម្លាយ​ភាព​ទាល់​ច្រក​ថ្មី”-ឆ្លុះបញ្ចាំង​ពីទស្សន​វិស័យ​យូរ​អង្វែ ជាមួយ​ការប្តេជ្ញាចិត្ត​អនុវត្តការ​ផ្លាស់ប្តូរ​កែច្នៃ​ថ្មី ឆ្ពោះទៅកាន់​សហគមន៍​ហិរញ្ញវត្ថុ-ធនាគារ​សកម្ម ប្រសិទ្ធ​ភាព ឆ្លង​កាត់​ការ​សាក​ល្បង ដើម្បីការ​អភិវឌ្ឍ​រួម​មួយ។

លោកនាយករដ្ឋមន្រ្តី​ឲ្យដឹងថា ក្នុងរង្វង់ជាង៣០ឆ្នាំកន្លង វៀតណាម​បានកាន់ខ្ជាប់​មាគ៌ា​ផ្លាស់​ប្តូរថ្មីសម​កាល និង​បើក​ទូលំទូលាយ​នៅផ្នែក​ទាំង​អស់ លើវិស័យសេដ្ឋកិច្ច ហើយសម្រេច​បាន​សមិទ្ធផល​សំខាន់ៗ។

ដោយមាន​កម្រិតកំណើន​ជាមធ្យមប្រហែល​៦,៦%ក្នុងមួយឆ្នាំ វៀតណាម​បានក្លាយជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ មាន​ប្រាក់​ចំណូល​មធ្យម ខឿនសេដ្ឋកិច្ចដំណើរ​ការតាម​យន្តការ​ទីផ្សារ បន្តិច​ម្តង​ៗ​អនុវត្ត​ទម្រង់​រូបភាព​គ្រប់​គ្រង​ទំនើប សន្សឹមចូលទៅ​ជិតស្តង​ដារ និងបែបបទ​អន្តជាតិ។ ក្នុង​នោះ វិស័យ​ធនាគារ​វៀត​ណាម​ជាវិស័យ​មួយ​ក្នុង​ ចំណោមវិស័យនាំមុខ​ក្នុងបុព្វហេតុ​ផ្លាស់ប្តូរថ្មី អនុវត្តល្អតួនាទី ជាសសៃ​ឈាម​រប​ស់ខឿន​សេដ្ឋកិច្ច ឧបត្ថម្ភ និងជម្រុញ​កំណើន។

លោកនាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ថា វៀតណាមកំពុងបោះជំហានឈាន​ចូលដំណាក់កាលថ្មី នៃ​បទដ្ឋាន​អភិវឌ្ឍន៍​ជាមួយ​ស្ថានភាពម៉ាក្រូ​សេដ្ឋកិច្ចស្ថេរភាព អតិផរណាបាន​គ្រប់គ្រង​នៅក្នុង​កម្រិត​ទាប និង​ឆ្ពោះទៅ​កាន់​ការ​អភិវឌ្ឍរឹងមាំ ជាមួយគោល​ដៅកំណើន GDP ៦,៥-៧% ក្នុង​ដំណាក់២០១៦-២០២០។​



លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ថ្លែងសុន្ទរកថា​ក្នុងពិធីបើក​សន្និសីទ​កំពូលនៃថ្នាក់​ដឹកនាំ​ធនាគារ​អាស៊ី​២០១៦។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូតំណាងចូលរួមសន្និសីទនេះ។
រូបថត៖ ថុងញ៉ឹត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


គណៈប្រតិភូអន្តរជាតិចូលរួមសន្ទនាក្នុងសន្និសីទ។ រូបថត៖ ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម
 

តាមការវាយតម្លៃរបស់មូលនីធិ​ហិរញ្ញវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB)  សេដ្ឋកិច្ចវៀតណាម សម្រេចបានកម្រិត​កំណើនគួរ​ឲ្យកត់សម្គាល់ និង​ជាប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នៅអាស៊ី​អាគ្នេយ៍ ដែលមានកំណើនសេដ្ឋកិច្ច​រីកចម្រើន​ឆ្នាំ២០១៥។ ស្ថាប័ន​អង្គ​ការ​ហិរញ្ញ​វត្ថុ​ទាំង​អស់​នេះ ក៏បានបញ្ជាក់ថា សេដ្ឋកិច្ចវៀត​ណាម​បន្តស្ថេរ​ភាព ហើយ​អាច​ជាខឿន​មួយ​ក្នុង​ចំណោម​ខឿន​សេដ្ឋកិច្ច​ទាំងពីរ ដែលមាន​កំណើនកើន​រហ័សបំផុត នៅអាស៊ីអាគ្នេយ៍​ឆ្នាំ២០១៦​។

លោកនាយក​រដ្ឋមន្រ្តីសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀត​ណាម​អះអាងបន្តការ​ផ្លាស់ប្តូរថ្មី លើវិស័យ​សេដ្ឋកិច្ច អនុវត្ត​ឯកភាព​គោលដៅគ្រប់​គ្រង​អតិផរណា ស្ថេរភាព​ម៉ាក្រូសេដ្ឋកិច្ច ជម្រុញសា​ឡើងវិញ​នូវរចនា​សម្ព័ន្ធសេដ្ឋ​កិច្ច ដែល​ផ្សាភ្ជាប់​ ជាមួយការបង្វែទម្រង់​រូបភាពកំណើន បង្កើនផលិតភាព ប្រសិទ្ធភាព​និងកម្លាំង​ប្រជែង ដើម្បី​សមាហរណ​កម្ម​អន្តរជាតិ ឆ្ពោះទៅកាន់​ការអភិវឌ្ឍ​រឹងមាំ។

វៀតណាម​បន្តជម្រុញសមាហរណកម្ម​អន្តរជាតិ ចាប់ពីថ្ងៃនេះដល់ឆ្នាំ​២០២០ បើក​ចេញ​បរិយា​កាស​ពាណិជ្ជកម្ម​សេរីបើក​ទូលាយ​រវាងវៀតណាម និងដៃគូទាំង៥៥ រួមមានសមាជិក​ទាំង​អស់​របស់G៧ និង​សមាជិក​ទាំង​១៥របស់ G ២០។

រដ្ឋាភិបាល​វៀតណាម​សន្យាបង្ករាល់​លក្ខណៈងាយស្រួល​បំផុត សម្រាប់វិនិយោគិន ជានិច្ច​ដើរទន្ទឹម​ជាមួយ​វិនិយោគិន​ដោះស្រាយរាល់​បញ្ហា​លំបាក មិនច្បាស់​លាស់ ដើម្បីការ​ជោគជ័យ។

ថ្លែងសុន្ទរក​ថាក្នុងពិធីប្រជុំ លោកទេសាភិបាល​ធនាគារជាតិ ឡេមិញហឹង(Le Minh Hung) ឲ្យដឹងថា ពេល​ខាង​មុខ វិស័យ​ធនាគារវៀតណាម នឹង​បន្តជម្រុញ​កែលម្អ សមាហរណកម្ម ជាមួយប្រព័ន្ធ​ហិរញ្ញវត្ថុក្នុង​តំបន់ និង​ពិភព​លោក មិនបង្អង់បង្កើនសមត្ថភាព អនុវត្តស្តងដាអន្តរជាតិ ធានាបរិស្ថាន​ប្រជែងសមភាព បង្កភាព​ងាយ​ស្រួល​ជូន​វិនិយោគិន​បរទេស ដែលចូលរួម​ទីផ្សារ​វៀតណាម។ លោកទេសាភិបាល ឡេមិញ​ហឹង (Le Minh Hung) សម្តែងមតិថា ក្នុងវេលាខាង​មុខ វិនិយោគិនបរទេស នឹងចូលរួមសកម្ម​ជាង​នេះ ក្នុងបទដ្ឋាន​រចនា​សម្ពន្ធសា​ឡើង​វិញ រួមជាមួយធនា​គារ​ក្នុងប្រទេស។



      តាមការវាយតម្លៃរបស់ IMF និង WB វៀតណាមជាខឿនមួយក្នុងចំណោមខឿនសេដ្ឋកិច្ច ដែល​មាន​កំណើនសេ​ដ្ឋ​កិច្ច​រហ័ស​បំផុត
នៅអាស៊ីអាគ្នេយ៍ឆ្នាំ២០១៦។ ក្នុង​រូបថត៖ ខេត្តដាណាំង (Da Nang) ជាទីក្រុង បន្តបន្ទាប់បីឆ្នាំ(២០១៣,២០១៤,២០១៥)
នាំមុខ​ទូទាំងប្រទេស ស្តីពីសន្ទស្សន៍​សមត្ថភាពប្រជែងថ្នាក់ខេត្ត(PCI)។ រូបថត៖ កុងដាត/កាសែតរូបភាពវៀតណាម


ក្នុងបរិបទនោះ រដ្ឋាភិបាលវៀតណាមអះអាងបន្តការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច
ជម្រុញរចនាសម្ព័ន្ធសេដ្ឋកិច្ចសាឡើងវិញ។ ក្នុងរូប​​ថត៖ ​ប្រជុំលទ្ធកម្មនៅមន្ទីរដោះដូរសេវាកម្មមូលបត្រហាណូយ។
រូបថត៖ ផាមកៀន/ទីភ្នាក់ងារសារព័ត៌មានវៀតណាម


វិស័យធនាគារវៀតណាមនឹងជម្រុញ ការកែល្អ សមាហរណកម្ម ជាមួយប្រព័ន្ធហិរញ្ញវត្ថុក្នុងតំបន់និងពិភពលោក។
ក្នុងរូបថត៖ ទីស្តីការធនាគាររដ្ឋវៀតណាម។ រូបថត៖ ត្រឹនថាញយ៉ាង/កាសែតរូបភាពវៀតណាម


ធនាគារទាំងឡាយ ធានាបរិស្ថានប្រជែងសមភាព បង្កលក្ខណៈងាយស្រួលជូនវិនិយោគិន។ ក្នុងរូបថត៖ សកម្មភាពដោះដូរនៅក្នុងធនាគារ VPBank។
រូបថត៖ ត្រឹនវៀត/ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

The Asian Banker Summit សន្និសីទ​ប្រចាំឆ្នាំធំ​បំផុត​ក្នុង​តំបន់ ជួប​ជុំថ្នាក់​ដឹក​នាំជាន់​ខ្ពស់​ចំនួន​១០០០នាក់ របស់អង្គ​ការហិរញ្ញវត្ថុ ធនាគារ​ពាណិជ្ជកម្ម មក​ពីប្រទេស​ទាំង​៣០នៅក្នុង​តំបន់​អាស៊ី និង​ប្រទេស​នានា​ដែល​មាន​ខឿន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​។ សន្និសីទ​ជា​ឱកាស​សម្រាប់​​សហគមន៍​អន្តរជាតិ យល់​បន្ថែម​ពីប្រព័ន្ធ​ធនាគា​រ​ របស់វៀត​ណាម និង​ជួយ​ធនាគា​រវៀត​ណាម​ពង្រីក​ទំនាក់​ទំនង​អន្តរជាតិ ជម្រុញភាព​ប្រជែង ការបើកទូលាយ​ទីផ្សារ។ នេះក៏ជា​ឱកាស​ធំសម្រាប់​វៀតណាម ​ជម្រុញ​បទដ្ឋាន​ទាក់​ទាញ​ដើម​ទុន​វិនិយោគ រៀន​​យកបទពិសោធន៍គ្រប់គ្រង​ និងបច្ចេក​ទេស​ទំនើប សម្រាប់​វិស័យហិរញ្ញ​វត្ថុ ធនាគារ​។


 

Chinhphu.vn/កាសែតរូបភាពវៀតណាម

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

HONECO និងដំណើរសរសេរឈ្មោះទឹកឃ្មុំវៀតណាមទៅកាន់ពិភពលោក

បន្ទាប់ពីជាង ២០ ឆ្នាំនៃការកសាង និងអភិវឌ្ឍ មុខរបរចិញ្ចឹមសត្វឃ្មុំនៅប្រទេសវៀតណាម ក្រុមហ៊ុនភាគហ៊ុនឃ្មុំ តាមដាវ (Tam Dao) (HONECO) បាននាំយកផលិតផលឱសថធ្វើពីទឹកឃ្មុំ "ផលិតផលបាន​ផលិតនៅវៀតណាម

Top