• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនៅតែបន្តជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានកំណើន Logicstics ខ្ពស់បំផុតនៅលើពិភពលោក

នាថ្ងៃទី ២០ ខែមេសា សិក្ខាសាលា “ អភិវឌ្ឍន៍ទីផ្សារសេវាកម្ម  Logicstics សម្រាប់អង្គភាពអាជីវកម្ម" ត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម រួមសហការជាមួយក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាមរៀបចំឡើងនៅទីក្រុងហាណូយ។

ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Vietnam+)


ក្នុងរយៈពេលកន្លងមក វិស័យ Logistics របស់វៀតណាម បានអភិវឌ្ឍន៍និងមានកំណើនយ៉ាងឆាប់រហ័សជាមធ្យមប្រមាណ ១៤-១៦% ក្នុងមួយឆ្នាំ។ យោងតាមរបាយការណ៍ស្តីពីសន្ទស្សន៍ Logistics  ទីផ្សារទើបតែលេចឡើងឆ្នាំ ២០២១ ដោយក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ចូនឈានមុខគេនៅលើពិភពលោក Agility បានបង្ហាញថា វៀតណាមបានឡើងចំណាត់ថ្នាក់ចំនួន ៣ លេខបើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ដែលឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងប្រទេសកំពូលទាំង ១០។ ថ្លែងនៅទីនេះ អនុរដ្ឋមន្រ្តីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Van Tung បានមានប្រសាសន៍ថា៖

“ទន្ទឹមនឹងការអភិវឌ្ឍន៍បដិវត្តឧស្សាហកម្ម ៤.០ និងពាណិជ្ជកម្មអេឡិចត្រូនិចក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក សហគ្រាសសេវាកម្ម logistics និងអ្នកចាប់ផ្តើមអាជីវកម្មជាច្រើនបានអនុវត្តបច្ចេកវិទ្យា ដើម្បីជួយផ្លាស់ប្តូរវិស័យ Logistics ឡើងដល់កម្រិតខ្ពស់ថ្មី ព្រមទាំង ជួយម្ចាស់សហគ្រាសអាចកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ ហើយអតិថិជនក៏ទទួលបានអត្ថប្រយោជន៍ផងដែរ។ ដោយមានបច្ចេកវិទ្យាឈានមុខគេ រង្វាន់និងកិច្ចសន្យាពាណិជ្ជកម្មក្នុងការវិនិយោគ ក្នុងរយៈពេលកន្លងមកនេះ អាច មើលឃើញនៃភាពទាក់ទាញក៏ដូចជាសក្តានុពលនៃការចាប់ផ្តើមអាជីវកម្មដ៏ធំនៅក្នុងវិស័យដែលត្រូវបានគេកំណត់ថាជា«ឆ្អឹងខ្នង» និងជា «សរសៃ ឈាមនៃខឿនសេដ្ឋកិច្ច ផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម


តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top