• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងមានវ៉ាក់សាំងកូវីដ-១៩ ចំនួនជាង ៥,៦ លានដូសនៅក្នុងខែមីនានិងខែមេសាឆ្នាំ ២០២១

វ៉ាក់សាំង COVID-១៩ របស់ក្រុមហ៊ុន AstraZeneca ចាក់វ៉ាក់សាំងបុគ្គលិកសុខាភិបាលនិងអ្នកចូលរួមប្រឆាំងនឹងការផ្ទុះជំងឺដំបូងនៅវៀតណាម។ (រូបថត៖ suckhoedoisong.vn)
 

លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថាគោលបំណងរបស់ UNICEF គឺធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីអាចបញ្ជូនវ៉ាក់សាំងយ៉ាងឆាប់រហ័សនិងមានសុវត្ថិភាពដល់ប្រទេសវៀតណាម។

យោងតាមកម្មវិធីចាក់ថ្នាំបង្ការជាតិបើកទូលាយ ក្នុងខែមីនានិងខែមេសាឆ្នាំ ២០២១ ប្រទេសវៀតណាមនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួនជិត ៤,២ លានដូស ដែលមជ្ឈមណ្ឌលវ៉ាក់សាំង COVAX Facility ជួយគាំទ្រតាមរយៈការផ្គត់ផ្គង់របស់មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF)។ ក្នុងខែមេសានេះដែរប្រទេស វៀតណាមនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួនជិត ១,៥ លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានទិញដោយក្រសួងសុខាភិបាលវៀតណាម។

មជ្ឈមណ្ឌលវ៉ាក់សាំង COVAX Facility គឺជាយន្តការមួយ ដែលត្រូវបានអង្គការសុខភាពពិភពលោក (WHO) សម្ព័ន្ធភាពសកលទទួលបន្ទុកការចាក់ថ្នាំបង្ការ (GAVI) UNICEF -  CEPI យូនីសេហ្វអង្គការសម្ព័ន្ធដើម្បីការត្រៀមខ្លួនសម្រាប់ជំងឺរាតត្បាត (CEPI) ក្រុមហ៊ុនផលិតវ៉ាក់សាំងនិងដៃគូនានា បានបង្កើតឡើង ដោយធានាថាប្រទេសទាំងអស់សុទ្ទតែទទួលបានវ៉ាក់សាំងប្រកបដោយសមភាពនិងប្រសិទ្ធ ភាព។ លោកស្រី Rana Flowers តំណាងអង្គការ UNICEF ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថាគោលបំណងរបស់ UNICEF គឺធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីអាចបញ្ជូនវ៉ាក់សាំងយ៉ាងឆាប់រហ័សនិងមានសុវត្ថិភាពដល់ប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top