• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌាជំរុញខ្លាំងការវិនិយោគពាណិជ្ជកម្មទ្វេភាគី

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនិងធ្វើការនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung នាថ្ងៃទី ២៥ ខែកុម្ភៈ បានជួបជាមួយរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការរដ្ឋក្រសួងការបរទេសឥណ្ឌាលោក Shri V. Muraleedharan។
 

រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Nguyen Chi Dung និងរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការរដ្ឋក្រសួងការបរទេសឥណ្ឌាលោក Shri V. Muraleedharan (រូបថត៖ TTXVN)



លោក Nguyen Chi Dung បានឲ្យដឹងថា ឥណ្ឌាជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់របស់វៀតណាម ដោយបង្ហាញនូវបំណងចង់ឲ្យភាគីទាំងពីរ ខឹតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចបានគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីទទួលបាន ១៥ ពាន់លានដុល្លារអាមេរិកយ៉ាងឆាប់ៗ ដូចដែលមេដឹកនាំនៃប្រទេសទាំងពីរបានដាកចេញដោយវាយតម្លៃថា៖ ឥណ្ឌាជាប្រទេសមានសក្តានុពលខាងហិរញ្ញវត្ថុនិងវិទ្យាសាស្ត្រ - បច្ចេកវិទ្យា លោក Nguyen Chi Dung បានចាត់ទុកថា ការវិនិយោគរបស់ឥណ្ឌានៅវៀតណាមមានចំនួន តិចតួច ដូច្នេះ លោកមានបំណងចង់ឲ្យវិនិយោគិនឥណ្ឌាចូលមកវិនិយោគនៅប្រទេសវៀតណាមកាន់តែច្រើនឡើង។

រីឯខ្លួនវិញ លោក V. Muraleedharan បានជូនពរវៀតណាម ទទួលតំណែងជាប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយសង្កត់ធ្ងន់ថា ឥណ្ឌានឹងសហការយ៉ាងជិតស្និទ្ធនិងគាំទ្រវៀតណាមដើម្បីអនុវត្តតួនាទី “ទាំងពីរ” នេះដោយជោគជ័យ។ លោក V. Muraleedharan បានអះអាងថែមទៀតថា វៀតណាមមានតួនាទីជាសសរស្ដម្ភសំខាន់ក្នុងគោលនយោបាយសកម្មភាពឆ្ពោះទៅទិសខាងកើតរបស់ឥណ្ឌានិងជាដៃគូសំខាន់របស់ឥណ្ឌានៅអាស៊ីអាគ្នេយ៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top