• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងអាហ្រ្វិកខាងត្បូងបង្កើនកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍របស់ស្ត្រី


 គណៈប្រតិភូជាន់ខ្ពស់នៃសហព័ន្ធនារីវៀតណាមនិងសម្ព័ន្ធភាពនារីចំណុះគណបក្សប្រជាជាតិអាហ្វ្រិក (ANC)  (រូបថត៖ TTXVN)
 

នាថ្ងៃទី ១៤ ខែសីហា ឆ្នាំ​២០១៩​គណៈប្រតិភូជាន់ខ្ពស់​នៃសហព័ន្ធនារី​វៀត​ណាម​ដឹក​នាំដោយ​អនុប្រធាន​សហព័ន្ធ​ លោកស្រី Tran Thi Huong បានជួប​ពិភាក្សា​ការងារ​ជាមួយ​សម្ព័ន្ធភាព​នារីចំណុះ​គណបក្ស​ប្រជាជាតិ​អាហ្វ្រិក ​(ANC) កាន់អំណាច ក្នុងឱកាសទៅបំពេញទស្សនាការងារនៅអាហ្វ្រិកខាងត្បូង ចាប់ពីថ្ងៃទី ១៣ដល់ថ្ងៃទី១៤​ ខែសីហា។
 
នេះជា​ដំណើរទស្សនកិច្ចជាន់ខ្ពស់លើកដំបូងរបស់សហព័ន្ធនារី ដើម្បីបង្កើត​ទំនាក់ទំនង​ក៏ដូច​ជាចែក​រំលែក​ព័ត៌មាន​រវាងសហព័ន្ធនារីវៀតណាមនិងសម្ព័ន្ធភាពនារី ANC ដែលជាអង្គការការ​ពារ​សិទ្ធិនារី​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​បង្អស់នៅអាហ្វ្រិកខាងត្បូងនាឆ្នាំ ១៩៤៨ ផងដែរ។ 
 
ថ្លែងមតិនៅ​ជំនួបនេះលោកស្រី Tran Thi Huong បានមានប្រសាសន៍ថា សហព័ន្ធនារី​វៀតណាម​ចាត់​ទុកថា​ជាឱកាស​សមស្របមួយដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធស្ត្រី ANC ហើយតាម​រយៈ​នោះ​បន្ត​ពង្រីកទំនាក់ទំនងជាមួយអង្គការពាក់ព័ន្ធនានាជាច្រើនទៀតនៅទ្វីបអាហ្វ្រិកផងដែរ។
 
រីឯខ្លួនវិញ​ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សម្ព័ន្ធភាពនារី ANC លោកស្រី Pinky Kekana បានអះអាង​ថាវិធី​មួយ​ដើម្បីលើកកម្ពស់ឋានៈរបស់ស្ត្រីនៅក្នុងសង្គម គឺជួយគេឱ្យធ្វើអាជីវកម្មបានល្អ ហើយ​នេះក៏ត្រូវបាន​ចាត់ទុក​ថាជា​            វិស័យសហប្រតិបត្តិការដែលមានសក្តានុភាពរវាងភាគីទាំងពីរផងដែរ។ ក្រៅពីនេះភាគី​ទាំងពីរ​អាច​សិក្សាស្រាវជ្រាវ អំពីសក្តានុភាពលើវិស័យសហប្រតិបត្តិការផ្នែកសុខាភិបាល ជាពិសេសក្នុងការ​ការពារ​សុខ​ភាពម្តាយនិងទារក​​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top