• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសិង្ហបុរីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព

ក្នុងឱកាសលោក Pham Minh Chinh ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី ២០ ខែមេសាលោក លីហៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនិងអបអរសាទរនាយករដ្ឋមន្ត្រី លោក Pham Minh Chinh ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh  បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក លីហៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី (រូបថត៖ MOFA)

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh  បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ លោក លីហៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី (រូបថត៖ MOFA)


នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនិងមានឧត្តមភាព ដូចជា ហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន កសិ-ជលផលអប់រំបណ្តុះបណ្តាល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថលជាដើម ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចការ បណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសគឺធនធានមនុស្សដែលមានគុណភាពខ្ពស់ផងដែរ។

ភាគីទាំងពីរក៏បានឯកភាពគ្នាដើម្បីបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩  និងជួយសម្រួលក្នុងការវិលត្រឡប់ស្រុកកំណើតវិញរបស់ពលរដ្ឋនៃប្រទេសទាំងពីរហើយក៏ជំរុញការចរចាគ្នាអំពីបទប្បញ្ញត្តិធ្វើដំណើរអាទិភាពរវាងប្រទេសទាំងពីរឆ្ពោះទៅរកការបើកជើងហោះហើរពាណិជ្ជកម្មឡើងវិញប្រកបដោយសុវត្ថិភាពដែលសមស្របតាមស្ថានភាពនៃប្រទេសនិងតំបន់នីមួយៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មវិនិយោគនិងទេសចរណ៍រវាងប្រទេសទាំងពីរផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

បន្តរបៀបវារៈសម័យប្រជុំលើកទី៣២ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវិមានរដ្ឋ សភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់យោបល់លើសេចក្ដីព្រាងច្បាប់ស្តីពីការរៀបចំផែនការមេទីក្រុងនិងជនបទ។

Top