• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងនូវែលសេឡង់បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នាព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៨ ពិធីទទួលស្វាគមន៍ជាផ្លូវការនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានប្រារព្ធឡើង នៅទីក្រុង Auckland។ នៅក្នុងជំនួបចរចាបន្ទាប់​ពីពិធីបដិសណ្ឋារកិច្ច ភាគីទាំងពីរបាន រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ព្រមទាំងបង្កើន​ការជួបប្រា ស្រ័យប្រជាជន។

លើវិស័យការពារជាតិនិងសន្តិសុខ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern បានឯកភាពថា ភាគីទាំងពីរនឹងអនុវត្តយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងក្របខ័ណ្ឌនៃកម្មវិធីធ្វើសកម្មភាពស្តីពីកិច្ច​សហប្រតិបត្តិការ​ការពារជាតិ ២០១៨ - ២០២១ដែលទើបនឹងបានចុះហត្ថលេខា។ ភាគីទាំងពីរឯកភាពបង្កើនកិច្ច សហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ។

ទិដ្ឋភាពនៃជំនួបចរចា

លើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ភាគីទាំងពីរបានឯកភាពជម្រុញវិធានការពន្លឿនពាណិជ្ជកម្មមួយចំនួន ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានគោលដៅ ១,៧ ដល់ ២ ពាន់លានដុល្លាអាមេរិកនាឆ្នាំ២០២០។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើរឲ្យនូវែលសេឡង់ពិនិត្យលើការដំឡើងកម្រិតជំនួយអភិវឌ្ឍន៍សម្រាប់វៀតណាម និងផ្តោតការយកចិត្តទុកដាក់លើវិស័យកសិកម្មនិងជនបទ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស​ជាដើម។ នាយករដ្ឋមន្ត្រីនូវែលសេឡង់បានអះអាងថា នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាល​ប្រភពធនធានមនុស្សក្រោមរូបភាពផ្សេងគ្នា គាំទ្រការចំពោះក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ បើកទូលាយជើងហោះហើរត្រង់ បង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងទេសចរណ៍។

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី Jacinda Ardern បានអះអាងថា គាំទ្រ និងសហប្រតិបត្តិការជាមួយ​វៀត​ណាម​ ក្នុងឆ្នាំ២០២០ ខណៈដែលវៀតណាមជាប្រធានប្តូរវែណរបស់អាស៊ាន។ ភាគីទាំងពីរបានឯកភាព រួមសហការអនុវត្តកិច្ចព្រមព្រៀង គ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។

បញ្ចប់ជំនួបចរចា នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញជាកសីណសាក្សី ពិធីចុះ ហត្ថលេខាលើឯកសារសំខាន់មួយចំនួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top