• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងកូរ៉េខាងត្បូងនឹងសហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីជំរុញការអនុវត្តបណ្ដាកិច្ចព្រមព្រៀងជាន់ខ្ពស់

នាព្រឹកថ្ងៃទី១៨ កញ្ញា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជា រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួប ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha។ (រូបថត៖ VGP)


នៅជំនួបនេះ ភាគីទាំងពីរបានអះអាងនូវការគោរពទំនាក់ទំនងទ្វេភាគី ហើយមានបំណងចង់សហប្រតិបត្តិការយ៉ាងស្អិតរមួតដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-កូរ៉េខាងត្បូងឲ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសក្នុងបរិបទ​ដែលប្រទេសទាំងពីរកំពុង ឆ្ពោះទៅការរំលឹកខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២២។

លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានស្នើឲ្យជំរុញការតភ្ជាប់ឡើងវិញនូវដំណើរទស្សនកិច្ចទៅវិញទៅ មករបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយរក្សាយន្តការសន្ទនាទ្វេភាគីប្រកបដោយប្រសិទ្ធភាពក្រោមរូបភាពជាច្រើន។ លោក Pham Binh Minh បានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូងជួយសម្រួលដល់ការនាំចេញកសិ ផលនិងជលផលវៀតណាមទៅកាន់កូរ៉េខាងត្បូង ជួយលើកកំពស់សមត្ថភាពប្រកួតប្រជែង ហើយដាក់បញ្ចូលផលិតផលនានារបស់វៀតណាមទៅក្នុងខ្សែសង្វាក់តម្លៃរបស់សហគ្រាសកូរ៉េខាងត្បូងនៅប្រទេសសាម៉ីក៏ដូចជានៅឯបរទេស រួមចំណែកដល់ការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ទៅ​១០០​ ពាន់លានដុល្លាអាមេរិក (ឆ្នាំ២០១៩គឺ៧០ពាន់លានដុល្លាអាមេរិក)។

ភាគីទាំងពីរបានឯកភាពលើកទឹកចិត្តឲ្យសហគ្រាសកូរ៉េខាងត្បូងបោះទុននិងពង្រីកគម្រោងវិនិយោគចូលមកវៀតណាម បង្កើនថែមទៀតនូវកញ្ចប់ជំនួយឧបត្ថម្ភឥតសំណងជូនចំពោះវៀតណាម ព្រមទាំងយកចិត្តទុកដាក់ថែមទៀតដល់ការជួយឧបត្ថម្ភដល់​សហគមន៍​ជន​វៀតណាមនៅកូរ៉េខាងត្បូង ជាពិសេសគឺស្ត្រីវៀតណាមដែលរៀបការជាមួយពលរដ្ឋកូរ៉េខាងត្បូង។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ (រូបថត៖ VGP)


ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Kang Kyung Wha បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់វៀតណាម ស្ដីពីការបើកជើងហោះហើរពាណិជ្ជកម្មជាមួយកូរ៉េខាងត្បូងឡើងវិញ ហើយសម្ដែងនូវបំណងថា ភាគីទាំងពីរអាចបង្កើនបរិមាណជើងហោះហើរនាពេលខាងមុខ។ ទន្ទឹមនឹងនោះ វៀតណាមបន្តជួយសម្រួលជាច្រើនថែមទៀតដល់ធុរជនកូរ៉េខាងត្បូងចូល មកវៀតណាម សំដៅជំរុញកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ស្ដីពីបញ្ហាអន្តរជាតិនិងតំបន់ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិ បត្តិការយ៉ាងស្អិតរមួតនិងប្រកបដោយប្រសិទ្ធភាពនៅយន្តការពហុភាគីនានា ស្វាគមន៍កិច្ចខិតខំប្រឹងប្រែងសំដៅជំរុញកិច្ចសន្ទនានិងការដោះ ស្រាយបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយសន្តិវិធី។ ភាគីទាំងពីរក៏បានឯកភាពគាំទ្រចំពោះការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព ដោះស្រាយ ជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីដែលស្របទៅតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២៕ 

តាម VOV5- វិទ្យុសម្លេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top