• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងឥណ្ឌូនេស៊ីឯកភាពគ្នាបង្កើតជំហានលោតផ្លោះថ្មីក្នុងទំនាក់ទំនងទ្វេភាគី


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា (រូបថត៖ chinhphu.vn)

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅកោះ Bali នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc បានជួបចរចាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី។ នៅក្នុងជំនួបចរចានេះ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាយ៉ាងលំអិតលំអន់ស្ដីពីវិធានការនានាសំដៅពង្រីកទំនាក់ទំនងទ្វេភាគីនាំកិច្ចសហប្រតិបតិ្តការឡើងកំពស់ថ្មី និងនាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា ចាំ​បាច់​ត្រូវបង្កើតជំហានលោតផ្លោះ ដើម្បីនាំកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្លាយទៅជាសសរទ្រូងនៃទំនាក់ទំនងនៃ​ភាពជាដៃគូយុទ្ធសាស្ត្រ ព្រមទាំងខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន ១០ ពាន់​លាន​ដុល្លារ​អាមេរិកផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបតិ្តការនៅសមុទ្រ ព្រមទាំងប្រគល់ភារកិច្ចឲ្យស្ថាប័នសមត្ថកិច្ចនៃប្រទេសទាំងពីរធ្វើការស្រាវជ្រាវ ដើម្បីឆាប់បង្កើតយន្តការសហប្រតិបតិ្តការសមុទ្រ​។

បន្ទាប់ពីជំនួបចរចាខាងលើ ថ្នាក់ដឹកនាំទាំងពីររូបបានប្រកាសទៅកាន់សារព័ត៌មានអន្តរជាតិអំពីភាពជោគជ័យ​ដ៏ល្អប្រសើរនៃជំនួបចរចា។ ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ដោយបានយកចិត្តទុកដាក់ដល់វិនិយោគិនឥណ្ឌូនេស៊ីនៅវៀតណាម។ លោកប្រធានាធិបតីបានសម្ដែងគោលបំណងថា សហគ្រាសឥណ្ឌូនេស៊ីនឹងសកម្មថែមទៀតក្នុងការស្វែងរកឱកាសធ្វើអាជីវកម្មនៅទីផ្សារវៀតណាមដ៏ពោរពេញទៅដោយសក្ដានុភាព ពិសេសគឺលើវិស័យឱសថ និងឧបករណ៍សុខាភិបាល ជាដើម។

ចំណែកឯនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា បន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានាធិបតីលោក Joko Widodo កាលពីខែកញ្ញា កន្លងទៅដំណើរទស្សនកិច្ចនៅឥណ្ឌូនេស៊ីរបស់លោកនាយករដ្ឋមន្រ្តីវៀតណាមលើកនេះបានបង្ហាញនូវជំនឿទុកចិត្ត ភាពជិតស្និទ្ធក៏ដូចជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរសំដៅអភិវឌ្ឍន៍ទំនាក់ទំនងនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។

“យើងខ្ញុំបានឯកភាពគ្នាបង្កើតជំហានលោតផ្លោះថ្មីនិងនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្លាយទៅជាសសរទ្រូង​នៃទំនាក់ទំនងទ្វេភាគី ដោយខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យទទួលបាន​ ១០​ ពាន់​លាន​ដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏បានឯកភាពគ្នាជួយសម្រួលបន្ថែមដល់យន្តការសន្ទនារវាងសហគ្រាសជាមួយសហគ្រាសរវាងសហគ្រាសជាមួយរដ្ឋាភិបាល ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម ហើយចាត់ការជំពាក់ជំពិនដែលកើតមានឡើងយ៉ាងឆាប់រហ័ស”។

លោកនាយករដ្ឋមន្រ្តីក៏បានឲ្យដឹងថែមទៀតថា វៀតណាមនិងឥណ្ឌូនេស៊ីបានឯកភាពគ្នាសហប្រតិបតិ្តការកសាងសហគមន៍អាស៊ានប្រកបដោយសាមគ្គីភាព ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ខ្លួនពីពឹងខ្លួន និងដើរតួនាទីជាស្នូលក្នុងរចនាសម្ព័ន្ធតំបន់។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពខាងនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី និងអនុវត្តន៍ឲ្យបានល្អនូវអនុសញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រ ឆ្នាំ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top