• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងឡាវ

ទិដ្ឋភាពនៃជំនួប 
 

នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតឡាវលោក Sangphet Houngboungnuang។ នេះជាការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិដើមដំបូងរបស់ប្រធានរដ្ឋសភាក្នុងតំណែងថ្មី។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះការដែល ឡាវបានរៀបចំមហាសន្និបាតលើកទី ១១ នៃបក្សប្រជាជនឡាវបដិវត្តន៍ឡាវដោយជោគជ័យ ហើយសម័យប្រជុំលើកទី ១ រដ្ឋសភាឡាវនីតិកាលទី ៥ បានជ្រើសតាំងអ្នកដឹកនាំក្នុងអាណត្តិថ្មី ដែលមានសមត្ថភាព មានកិត្យានុភាពខ្ពស់ និងបានដាក់ចេញជាច្រើននូវយុទ្ធសាស្ត្រនិងគោលនយោបាយសំខាន់ៗសម្រាប់អាណត្តិថ្មី។ ទន្ទឹមជាមួយគ្នានេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានគូសបញ្ជាក់ពីគោលនយោបាយខ្ជាប់ខ្ជួនរបស់ វៀតណាម ដែលជានិច្ចកាលផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ យ៉ាងណាមិញ ក្នុងបរិបទនៃការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ-១៩ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅតែផ្លាស់ប្តូរមតិជាប្រចាំនិងអនុវត្តយន្តការកិច្ចសហប្រតិបត្តិការក្នុងគ្រប់ទម្រង់ទាំងអស់ ដូចជួបសន្ទនាតាមទូរស័ព្ទរវាងប្រធានរដ្ឋនៃប្រទេសទាំងពីរនិងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ប្រធានរដ្ឋសភា រដ្ឋមន្ត្រីការបរទេសទាំងពីរ និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃប្រទេសទាំងពីរផងដែរ។

នាពេលខាងមុខ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត Sangphet Houngboungnuang ផ្តោតយកចិត្តទុកដាក់ក្នុងការសម្របសម្រួលជាមួយគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាមនិងទីភ្នាក់ងារដទៃទៀតដើម្បីគាំទ្ររដ្ឋសភានៃប្រទេសទាំងពីរបន្តលើកកម្ពស់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការមួយចំនួនក៏ដូចជា ត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីការងារវិជ្ជាជីវៈរវាងទីភ្នាក់ងារពាក់ព័ន្ធនៃរដ្ឋសភានៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top