• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជំរុញការកែទម្រង់ដើម្បីឆ្លៀតយកឱកាសពី EVFTA


EVFTA នាំមកនូវឱកាសដ៏ធំធេងសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។ (រូបថត៖ VOV)
 

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EU) (EVFTA) បានចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី១ សីហា ឆ្នាំ២០២០។ ព្រឹត្តិការណ៍នេះត្រូវបានប្រៀបប្រដូចជាផ្លូវហាយវេពាណិជ្ជកម្មរវាងវៀតណាមនិង EU ត្រូវបានដាក់ឲ្យដំណើរការ។ ៩៩%នៃប្រភេទពន្ធសរុបរវាង ភាគីទាំងពីរនឹងត្រូវបានលុបចោលតាមកាលវិភាគ។
 
​ប៉ុន្តែ ដើម្បីឆ្លៀតយក បានឱកាសពី EVFTA មជ្ឈដ្ឋានធុរជននិងអ្នកជំនាញសេដ្ឋកិច្ចចាត់ទុកថា វៀតណាមត្រូវការកែទម្រង់របៀបរបបឲ្យបានខ្លាំងក្លាថែមទៀត ហើយទន្ទឹម ជាមួយគ្នានោះគឺភាពម្ចាស់ការពីមជ្ឈដ្ឋានសហគ្រាសទៀតផង។
 
យោងតាមការស្រាវជ្រាវរបស់ក្រសួងផែនការនិងវិនិយោគវៀតណាម (មុនពេលផ្ទុះជម្ងឺ Covid-19) បានសរឲ្យឃើញថា ក្នុងរយៈពេល៥ឆ្នាំដំបូង កិច្ចព្រមព្រៀង EVFTA អាចជួយឲ្យទំហំសេដ្ឋកិច្ចវៀត ណាមកើនឡើងក្នុង ចន្លោះពី២,១៨%ដល់៣,២៥%។ នេះជាឥទ្ធិពលដ៏ធំច្រើនជាងបើប្រៀប ធៀបនឹង FTA ផ្សេងៗទាំងអស់ដែលវៀតណាមបានចូលរួមតាំងពីមុនមក។ ចំណែកឯតាមការស្រាវជ្រាវរបស់ធនាគារពិភពលោក (WB) ថា ប្រជាជន វៀតណាមប្រមាណ៨សែននាក់អាចរួចផុតពីភាពក្រីក្រយ៉ាងរហ័សជាង អាស្រ័យដោយកិច្ចព្រមព្រៀង EVFTA។
 
ការកែទម្រង់របៀបរបប
 
កិច្ចព្រមព្រៀង EVFTA ជាកម្លាំងចលករដើម្បីជំរុញការកែទម្រង់យ៉ាង ខ្លាំងក្លាពីស្ថាប័នអភិបាលកិច្ចរបស់រដ្ឋរហូតដល់សហគ្រាស ក្នុងគោលដៅ ទាញយកជាអតិបរមានូវផលប្រយោជន៍ដែលកិច្ចព្រមព្រៀងនេះផ្ដល់ជូន។ ចំពោះស្ថាប័នអភិបាលកិច្ច អ្នកជំនាញជាច្រើនបានលើកសំណើជូនរដ្ឋា ភិបាលដើម្បីជំរុញដំណើរការកែទម្រង់បែបបទរដ្ឋបាល ព្រមទាំងពិនិត្យ បំពេញបន្ថែមគោលនយោបាយទៀតផង។ លោកបណ្ឌិត Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានចាត់ទុកថា៖
 
“ចំពោះកិច្ចព្រមព្រៀង EVFTA ឬការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិនិយាយរួម កត្តាដែលសម្រេចលើភាពជោគជ័យនោះគឺការផ្លាស់ប្ដូរថ្មី របៀបរបបក្នុងប្រទេស។ មានតែការផ្លាស់ប្ដូរថ្មីរបៀបរបបទើបរួម ចំណែកទៅក្នុងការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងសហគ្រាសលើទីផ្សារសកលបានប៉ុណ្ណោះ។ ក្នុងដំណើរការនោះ ការកែ ទម្រង់របៀបរបបគឺជាសំណូមពរសំខាន់បំផុត។ ប្រសិនបើរបៀបរបបមាន គុណភាពមិនខ្ពស់ទេ យើង ត្រឹមតែឈរជើងនៅការកែច្នៃ ដំឡើង ហើយ ផ្អែកស្ទើរតែទាំងអស់លើប្រភពវត្ថុធាតុដើមនាំចូលតែប៉ុណ្ណោះ ដោយបង្កើត តម្លៃបង្ថែមមិនខ្ពស់ឡើយ”។
 
ចំណែកឯលោកបណ្ឌិត Dang Kim Son អតីតប្រធានវិទ្យាស្ថានរបៀប របបនិងទីផ្សារកសិកម្ម បានចាត់ទុកថា ត្រូវតែមានបទបញ្ញត្តិដើម្បីបង្កើត ឡើងខ្សែសង្វាក់ពីការធ្វើផលិតកម្មរហូតដល់ទីផ្សារ សំដៅជួយឲ្យ ទំនិញវៀតណាមអាចឈររឹងមាំលើទីផ្សារក្នុងស្រុក។ លោកបណ្ឌិត Dang Kim Son បានពន្យល់ថា៖
 
“នេះជាពេលវេលាដែលយើងត្រូវតែរៀបចំរចនាសម្ព័ន្ធទំនិញរបស់ យើងឡើងវិញ ឬយ៉ាងហោចណាស់គឺមុខទំនិញយុទ្ធសាស្ត្រនានាដែលមាន តម្លៃរាប់ពាន់លានដុល្លាអាមេរិក។ ឈ្នះឬចាញ់របស់យើងគឺផ្អែកទៅ លើបញ្ហារបៀបរបប។ តើយើងអាចកសាងបាននូវសមាគមន៍ខ្លាំងដែរឬទេ កសាងបាននូវសហករណ៍ខ្លាំងដែរឬទេ កសាងបាននូវខ្សែសង្វាក់តម្លៃខ្លាំងដែរ ឬទេ? នោះគឺកត្តាសំខាន់បំផុត”។
 
សហគ្រាសត្រូវមានភាពម្ចាស់ការ
 
ចំពោះសហគ្រាសវិញ ត្រូវចាត់ទុក EVFTA ជាការចាប់ផ្ដើមនៃដំណើរ ការធ្វើអាជីវកម្មក្នុងសភាពការណ៍ថ្មី ដោយយកសម្ពាធលើការប្រកួតប្រជែង ធ្វើជាកម្លាំងចលករដើម្បីផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍ។ ទន្ទឹមនឹងនេះ ត្រូវស្វែងរក ទិសដៅសហប្រតិបត្តិការជាមួយដៃគូនានាក្នុងកិច្ចព្រមព្រៀងនេះ ដើម្បីទាក់ ទាញទុនវិនិយោគដោយផ្ទាល់ចូលមកវៀតណាម  ក្នុងគោលដៅឆ្លៀតយក ប្រភពទុននិងការផ្ទេរប្រគល់បច្ចេកវិទ្យាពីសម្ព័ន្ធក្រុមហ៊ុនធំៗផងដែរ។ អ្នក ជំនាញសេដ្ឋកិច្ច លោកបណ្ឌិត Le Duy Binh បានចាត់ទុកថា៖
 
“នៅពេលចូលរួម EVFTA យើងត្រូវតែគោរពតាមបទបញ្ញត្តិស្ដីពីបទ ដ្ឋាន គុណភាព និងបរិស្ថានដ៏ខ្ពស់ច្រើនជាងបើប្រៀបធៀបនឹងកិច្ចព្រម ព្រៀង FTA ផ្សេងៗដែលវៀតណាមធ្លាប់បានចូលរួម។ ហេតុដូច្នេះ សមា សភាគទាំងអស់ក្នុងខឿនសេដ្ឋកិច្ចវៀតណាមត្រូវយល់ពីបទបញ្ញត្តិទាំងនេះ ដើម្បីជៀសវាងហានិភ័យ។ ក្រៅពីនោះ មានលទ្ធភាពដែលយើងនឹងទទួល រងការដាក់ពាក្យបណ្ដឹងស្ដីពីការប្រឆាំងការលក់បង្ខូចតម្លៃ ឬស្ដីពីជម្លោះ ពាណិជ្ជកម្មទៀតផង”។
 
អាចនិយាយបានថា ការដែលវៀតណាមទទួលយកការជំរុញដំណើរ ការកែទម្រង់របៀបរបប កែលម្អបរិយាកាសវិនិយោគ-ធ្វើអាជីវកម្មតាមស្ដង់ ដារអន្តរជាតិ ក៏ដូចជាការដែលសហគ្រាសត្រៀមខ្លួនជាស្រេចផ្លាស់ប្ដូរថ្មី ដើម្បីអភិវឌ្ឍនោះ នឹងជួយឲ្យវៀតណាមឆ្លៀតយកប្រកបដោយប្រសិទ្ធភាព បំផុតនូវកិច្ចព្រមព្រៀង EVFTA នាពេលខាងមុខ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top