• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងការប្រឡង វិទ្យាសាស្ត្រ​វ័យក្មេង​អន្តរជាតិ

មានសិក្សានុសិស្សជំនាញថ្នាក់ទី ១០ ចំនួន ៦ នាក់ ផ្នែកគណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាមកពីសាលាវិទ្យាល័យឯកទេសទីក្រុងហាណូយ - Amsterdam ដែលតំណាងឲ្យវៀតណាមចូលរួមការប្រឡង វិទ្យាសាស្ត្រវ័យក្មេងអន្តរជាតិ IJSO (International Junior Science Olympiad) ឆ្នាំ ២០១៨លើកទី ១៥។

ក្រុមសិក្សានុសិស្សជំនាញថ្នាក់ទី ១០វៀតណាម

ទទួលបានស្នាដៃឆ្នើមបំផុតតាំងពីរមុនមក ពោលគឺ មេដាយមាសចំនួន ៤ គ្រឿង និងមេដាយប្រាក់ចំនួន ២ គ្រឿង។ ស្មាដៃទាំងនេះបានជួយឲ្យក្រុមជំរើស IJSO វៀតណាមឈរលំដាប់ថ្នាក់ ទី ៣ បន្ទាប់ពីតៃវ៉ាន់ (ចិន) និង ថៃ។ លើសពីនេះទៅទៀត ក្រុមវៀតណាមក៏ទទួលបានមេដាយប្រាក់ចំនួន ១ គ្រឿង ផ្នែកបុគ្គលឆ្នើម និង មេដាយមាសចំនួន ១ គ្រឿង ផ្នែកក្រុមឆ្នើមបំផុតផងដែរ។

IJSO លើកទី ១៥ ឆ្នាំ២០១៨ ត្រូវបានរៀបចំឡើងដោយ ក្រសួងអប់រំនៃសាធារណរដ្ឋ Botswana រួមសហការជាមួយសម្ព័ន្ធសមាគម វិទ្យាសាស្រ្ត Botswana នៅរដ្ឋធានី Gaborone ចាប់ពីថ្ងៃទី ២ ដល់ ថ្ងៃទី ១០ ខែធ្នូឆ្នាំ២០១៨។
ការប្រឡងលើកនេះទាក់ទាញការចូលរួមរបស់បេក្ខជនចំនួន ២៧៦ នាក់ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៤៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top