• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជានិច្ចកាលបានបង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់សហគ្រាសបរទេស

នៅរសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួបសន្ទនាជាមួយអគ្គនាយកក្រុមហ៊ុន Coca-Cola វៀត ណាម លោក Sanket Ray ។

ក្នុងជំនួបនេះ លោក Phung Quoc Hien បានវាយតម្លៃខ្ពស់ ចំពោះការដែល ក្រុមហ៊ុន Coca-Cola បានបង្កើតការវិនិយោគអាជីវកម្មបន្ទាប់ពីការអភិវឌ្ឍទីផ្សារនៅវៀតណាមអស់រយៈពេលជាង ២០ ឆ្នាំកន្លងមកហើយ។ អនុប្រធាន​រដ្ឋសភាលោក Phung Quoc Hien បានឱ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅ រដ្ឋសភាវៀតណាមតែងតែផ្តោតលើការកែលម្អក្របខ័ណ្ឌច្បាប់ បង្កើតបរិយាកាសធុរកិច្ចងាយស្រួលសម្រាប់អាជីវកម្មបរទេសមកធ្វើការវិនិយោគនៅ​វៀតណាម ក្នុងនោះមានក្រុមហ៊ុន Coca – Cola តែម្តង។

អនុប្រធានរដ្ឋសភាបានស្នើថា នៅពេលប្រតិបត្ដិការនៅវៀតណាម សម្ព័ន្ធក្រុមហ៊ុននឹងបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវបញ្ញត្តិនានានៃច្បាប់វៀតណាមក្នុងការអនុវត្តនូវកាតព្វកិច្ចពន្ធ កាតព្វកិច្ចការពារបរិស្ថាននិងការរួមចំណែកបន្ថែមទៀតសម្រាប់សកម្មភាពសង្គមផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top