• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមជាដៃគូដ៏ខ្លាំងក្លាររបស់អង្គការសហប្រជាជាតិ

សម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ នឹងបើកជាផ្លូវការនៅថ្ងៃទី ២១ ខែកញ្ញានៅទីក្រុងញូវយ៉ក (សហរដ្ឋ​អាមេរិក)។ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋាភិបាលនិងរដ្ឋសភាវៀតណាមនឹងអញ្ជើញមានបទសុន្ទរកថាសំខាន់ផងដែរ។

ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


ក្នុងបទសម្ភាសន៍ ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមក្នុងឱកាសនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ លើក ទី ៧៥ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្រ្តៃយ៍របស់វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានអះអាង ថា វៀតណាមគឺជាដៃគូដ៏ខ្លាំងក្លាររបស់អង្គការសហប្រជាជាតិ។

“វៀតណាមមិនត្រឹមតែចូលរួមក្នុងវិស័យអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងធ្លាប់បានអង្គការសហប្រជាជាតិលើកយកមកនិយាយជាច្រើន ដងថាជា “គំរូនៃប្រទេសកំពុងអភិវឌ្ឍន៍ ប្រទេសដែលងើបចេញពីភាពក្រីក្រពីការបំផ្លិចបំផ្លាញនៃសង្រ្គាម” ហើយក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យម។ នៅក្នុងផ្នែកសន្តិសុខក៏ដូច្នេះដែរ វៀតណាមចូលរួមកាន់តែសកម្មជាង នៅពេលចូលចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ជាមួយគ្នានេះ វៀតណាមក៏ចូលរួមបណ្តាយន្តការដែលមានចរិតលក្ខណៈសម្រេចលើគោលនយោបាយខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិ ដូចជាក្រុមប្រឹក្សាសន្តិសុខជាដើម។ ក្នុងអាណត្តិមុននៃក្រុមប្រឹក្សាសន្តិសុខ វៀតណាមបានបញ្ចប់ដោយជោគជ័យ ហើយក្នុងអាណាត្តិនេះវៀតណាមត្រូវបានគេវាយតម្លៃថាជាដៃគូសកម្មផងដែរ”។ នេះបើយោងតាមប្រសាសន៍របស់លោក Dang Dinh Quy។

យោងតាមឯកអគ្គរដ្ឋទូត Dang Dinh Quy មានកត្តា ៣ យ៉ាងដែលជួយវៀតណាមទទួលបានការគាំទ្រនិងសម្រេចបានជោគជ័យបែបនេះ ក្នុងនាមជាសមាជិកអង្គការពហុភាគីធំបំផុតនៅលើពិភពលោក៖ “ទីមួយ គឺប្រពៃណីតស៊ូប្រយុទ្ធដើម្បីការពារប្រទេសរបស់ប្រជាជាតិវៀតណាម។ រូបភាពនៃការតស៊ូរបស់ប្រជាជនវៀតណាម ការលះបង់របស់ប្រទេសជាតិវៀតណាមនៅតែជាគំរូមួយសម្រាប់ក្រុមជនជាតិទាំងអស់ ដែលបានជំនះភាពក្រីក្រនិងឆ្ពោះទៅរកការអភិវឌ្ឍ។ កត្តាទី ២ គឺវៀតណាមបានធ្វើការផ្លាស់ប្តូរថ្មី បើកទ្វារទទួលបានជោគជ័យ បង្កើតសមិទ្ធិផលដែលបានបណ្តាប្រទេសកោតសរសើរយ៉ាងខ្លាំង ក្នុងការកាត់បន្ថយភាពក្រីក្រនាំមកសុខុមាលភាពសង្គមសម្រាប់មនុស្សទាំងអស់ហើយឥឡូវនេះ វៀតណាមក៏កំពុងបំពេញយ៉ាងល្អរាល់គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍។ កត្តាទី ៣ គឺ ការប្រព្រឹត្តលើវិស័យកិច្ចការបរទេសរបស់វៀតណាម ។ ពោលគឺ  យើងមានឥរិយាបទល្អជាមួយបណ្តាប្រទេសធំៗ ស្មោះត្រង់នឹងមិត្តភក្តិប្រពៃណី ក៏ដូចជាប្រទេសទាំងអស់ជុំវិញពិភពលោក”។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានបញ្ជាក់ថា ដោយមានកត្តាទាំង ៣ យ៉ាង ដូចបានលើកឡើងខាងលើនេះ ប្រទេសទាំងអស់សំឡឹងថា វៀតណាមមិនត្រឹមតែជាប្រទេសដែលមានការទទួលខុសត្រូវប៉ុណ្ណោះទេថែមទាំងជាមិត្តដែលគួរឲ្យទុកចិត្ត ហើយនេះជាមូលហេតុដែលវៀតណាមទទួលបានការកោតសរសើរ លើបណ្កាវេទិកាពហុភាគីជាពិសេសគឺអង្គការសហប្រជាជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top