• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមចូលរួមដឹកនាំកិច្ចពិភាក្សាលើទិដ្ឋភាពច្បាប់នៃជំងឺរាតត្បាតកូវីដ - ១៩ នៅអង្គការសហប្រជាជាតិ

ទិដ្ឋភាពនៃកិច្ចពិភាក្សារួមនាថ្ងៃទី ៥ ខែតុលា (រូបថត៖ TTXVN)

នាថ្ងៃទី ១៦ ខែតុលា ស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានរួមជាមួយស្ថានបេសកកម្មឈីលី (ជាប្រធានគណៈ កម្មាធិការច្បាប់) ព័រទុយហ្កាល់ សៀរ៉ាឡេអូននិងតួកគី ដើម្បីបើកកិច្ចរពិភាក្សាអនឡាញ ដោយប្រ ធានបទ “ការពិនិត្យឡើងវិញលើទិដ្ឋភាពច្បាប់ពាក់ព័ន្ធ នឹងជំងឺរាតត្បាតកូវីដ ១៩”។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបាននិយាយថា ជំងឺរាតត្បាតកូវីដ ១៩ បានស្តែងចេញពីភាពទន់ខ្សោយនិងភាពងាយរងគ្រោះរបស់សហគមន៍អន្តរជាតិ ហើយក៏ជាឱកាសដើម្បីទទួលស្គាល់ដែនកំណត់នៃក្របខ័ណ្ឌស្ថាប័នពិភពលោក ក្នុងនោះមានទាំងចន្លោះប្រហោងនៃបទប្បញ្ញត្តិច្បាប់អន្តរជាតិដែលជាមូលដ្ឋានសម្រាប់ពង្រឹងភាពធន់និងការត្រៀមខ្លួនចំពោះបញ្ហាជំងឺនិងបញ្ហាប្រឈមជាសកលនាពេលអនាគត។ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងយន្តការកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលក្នុងនោះអង្គការសហប្រជាជាតិដើរតួនាទីសំខាន់ ដោយឈរលើគោលការណ៍គោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងគោលការណ៍គ្រឹះនៃច្បាប់អន្តរជាតិស្តីពីសមភាពនិងអធិបតេយ្យភាពជាតិ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top