• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគ្រោងនឹងបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ ២០២០

ក្នុងឆ្នាំ ២០២០ ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម គ្រោងនឹង បញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេសដោយផ្តោតលើទីផ្សារដូចជាជប៉ុន តៃវ៉ាន់ (ចិន) កូរ៉េខាងត្បូង និងអាល្លឺម៉ង់។

វៀតណាមគ្រោងនឹងបញ្ជូនពលករចំនួន ១៣ ម៉ឺននាក់ទៅធ្វើការនៅក្រៅប្រទេសក្នុងឆ្នាំ ២០២០ (រូបថត៖ TTXVN)

ដើម្បីសម្រេចបានគោលដៅរបស់ខ្លួន ក្រសួងបន្តកសាងនិងសុក្រិត្យសេចក្តីព្រាងច្បាប់ស្តីពីច្បាប់ពលករ វៀតណាម ដែលទៅធ្វើការនៅក្រៅប្រទេសតាមកិច្ចសន្យា (ធ្វើវិសោធនកម្ម) ដោយដាក់ជូនទៅស្ថាប័នមានសមត្ថកិច្ចធ្វើការពិចារណានិងអនុម័ត ព្រមទាំងបង្កើនការផ្សព្វផ្សាយនិងឃោសនាច្បាប់ដល់ពលករនិងសហគ្រាស ដែលកំពុងប្រតិបត្តិការនៅក្នុងវិស័យនេះផងដែរ។ ទន្ទឹមនឹងនេះដែរ ក្រសួងក៏ស្នើឱ្យអង្គភាពក្រោមឱវាទត្រូវផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍការអប់រំវិជ្ជាជីវៈគួបផ្សំជាមួយនឹងការបង្កើតការងារធ្វើនៅក្នុងប្រទេសនិងបញ្ជូនពលករទៅធ្វើការនៅឯបរទេស ព្រមទាំងដាក់កំហិតក្នុងការបញ្ជូនពលករទៅធ្វើការនៅតំបន់ដែលមានលក្ខខណ្ឌការងារមិនល្អផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top