• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួនដែលព្យាបាលជំងឺ HIV/AIDS មានគុណភាពល្អបំផុតនៅលើពិភពលោក


 រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long អញ្ជើញថ្លែងក្នុងពិធី (រូបថត៖ moh.gov.vn)
 

រួមជាមួយអង់គ្លេស អាល្លឺម៉ង់ ស្វ៊ីសនោះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួន ដែលមានគុណភាពព្យាបាលជំងឺ HIV/AIDS ល្អបំផុតនៅលើពិភពលោក នាពេលបច្ចុប្បន្ននេះ។

នោះគឺជាព័ត៌មានដែលត្រូវបានក្រសួងសុខាភិបាលបញ្ជាក់អះអាងនៅក្នុងពីធីមិទ្ទីញជួយជ្រោមជ្រែង ទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺ HIV/AIDS ដោយប្រធានបទ៖ “រយៈពេល ៣០ ឆ្នាំនៃការឆ្លើយតបនិងឱកាសដើម្បីបញ្ចប់ការរីករាលដាលជំងឺ HIV/AIDS នៅវៀតណាម” ដែលបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី ១ ធ្នូនៅ ទីក្រុងហាណូយ។

ចាប់តាំងពីការរកឃើញអ្នកផ្ទុកមេរោគ HIV/AIDS លើកដំបូងនៅឆ្នាំ ១៩៩០ រហូតមកដល់ពេលនេះ វៀតណាមឆ្លងកាត់រយៈពេល ៣០ ឆ្នាំក្នុងការឆ្លើយតបចំពោះការរីករាលដាលនៃជំងឺនេះ។ បច្ចុប្បន្ននេះ វៀតណាមមានអ្នកផ្ទុកមេរោគ HIV/AIDS ប្រមាណ ២៣ ម៉ឺននាក់ដែលកំពុងនៅរស់។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានអះអាងថា៖ “ជំងឺ HIV/AIDS នៅវៀតណាមត្រូវបានគ្រប់គ្រងជាបណ្តើរៗ ហើយអត្រានៃការឆ្លងនៅក្នុងសហគមន៍គឺទាបជាង ០,២៦%។ តាមការប៉ាន់ស្មានរបស់អ្នកជំនាញ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមក កម្មវិធីបង្ការនិងប្រឆាំង HIV/AIDS របស់វៀតណាមបានជួយប្រជាជនប្រមាណ ៥ សែននាក់ មិនឆ្លងមេរោគ HIV/AIDS ហើយជួយឲ្យមនុស្សជាង ២ សែននាក់មិនស្លាប់ដោយសារជំងឺនេះផងដែរ។ យ៉ាងណាមិញ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួន ដែលមានការព្យាបាលប្រកបដោយគុណភាពខ្ពស់នៅលើពិភពលោក រួមជាមួយអង់គ្លេស អាល្លឺម៉ង់និងស្វីស។ ដោយមានបទពិសោធរយៈពេល ៣០ ឆ្នាំក្នុងការបង្ការនិងប្រយុទ្ធ្រឆាំង HIV/AIDS  រួមបញ្ចូលទាំងលទ្ធផលដែលទទួលបាននោះ វៀតណាមមានទំនុកចិត្តថា នឹងឈានទៅបញ្ចប់ជំងឺ HIV/AIDS ត្រឹមឆ្នាំ ២០៣០"។

អញ្ជើញថ្លែងមតិនៅពិធីមិទ្ទីញនេះ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh បានស្នើឱ្យវិស័យសុខាភិបាល បន្តពង្រឹងនិងពង្រីកវិសាលភាពនិងកែលម្អគុណភាពសេវាពិនិត្យនិងព្យាបាលជំងឺ HIV/AIDS។ លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Truong Hoa Binh បានសង្កត់ធ្ងន់ថា៖ “ជំងឺ HIV/AIDS អាចផ្ទុះឡើងម្តងទៀតប្រសិនបើយើងមានការធ្វេសប្រហែសហើយវាមិនអាចបាត់ទៅវិញទេ បើគ្មានការវិនិយោគនិងអន្តរាគមន៍។ ពោលគឺ ការវិនិយោគលើការបង្ការ ប្រយុទ្ធប្រឆាំង HIV/AIDS មិនត្រឹមតែនាំមកប្រសិទ្ធភាពចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ស្ថេរភាពសណ្តាប់ធ្នាប់ សាធារណៈនិងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់នីមួយៗនិងទូទាំងប្រទេសទាំងមូល។ ឥឡូវនេះដល់ពេលហើយដែលតំបន់នានាត្រូវរៀបចំនិងដាក់ជូនទៅអាជ្ញាធរមានសមត្ថកិច្ចដើម្បីអនុម័តផែនការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ HIV/AIDS រហូតដល់ឆ្នាំ ២០៣០  ដែលចំពោះមុខគឺដំណាក់កាលមធ្យម ២០២១-២០២៥ នេះតែម្តង”។

នៅក្នុងពិធីនេះដែរ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Truong Hoa Binh បានប្រគល់គ្រឿងឥស្សរិយយសការងារថ្នាក់ទី ២ របស់លោកប្រធានរដ្ឋ ជូនដល់នាយកដ្ឋានបង្ការប្រយុទ្ធប្រឆាំង HIV/AIDS (នៃក្រសួងសុខាភិបាល) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top